Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ដោយ Pothe Thun
20/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ពិសេស នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក លើក​បញ្ជាក់​ថា ៖ ការ​តម្លើង​តែងតាំង​ផ្ទេរ​មុខតំណែង គឺ​មិនមែន​ជា​ការផ្ទេរ​សិទ្ធ​ផ្ទេរអំណាច​នោះទេ តែ​គឺជា​ការផ្ទេរ​នូវ​ការទទួលខុសត្រូវ ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​ទៀត ជាមួយនឹង​ការធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​ការងា​រ ។ដូច្នេះ ការជ្រើសរើស ដើម្បី​ទទួលបាន អ្នក​ដែល​ត្រូវបាន​ទទួល​ភារកិច្ច​បន្ត​នោះ គឺ​ត្រូវធ្ចើ​ឲ្យបាន​ហ្មត់ចត់ ។​

ការបញ្ជាក់​យ៉ាង​ដូច្នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ក្នុង​ពិធី ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង​មេបញ្ជាការ​ថ្មី មេបញ្ជាការរង និង ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស ។ ឯកឧត្តម​គូសបញ្ជាក់​បន្ថែមថា ៖ តែងតាំង​មុខតំណែង គឺ​ត្រូវ​ជ្រលសរើស​ដោយ​ផ្អែក​ទៅលើ​សមត្ថភាព​ដឹកនាំ ឆន្ទៈ គុណសម្បត្តិ​ស្នាដៃ​ការងារ ក្នុង​ការបំពេញ​តួនាទី​-​ភារកិច្ច រួមទាំង​ការពិនិត្យ​មើល​ទៅលើ​សុខភាព បទពិសោធន៍​ការងារ បទពិសោធន៍​ប្រយុទ្ធ បទពិសោធន៍​លើ​ដឹកនាំ​ជំនាញ​អង្គភាព ក្នុង​នោះ​ផង​ដែរ ក៏​ត្រូវ​បាន​គិតគូរ​អំពី​និរន្តរភាព​នៃ​ការងារ​ដោយ​ផ្អែក​លើ​អាយុ ហើយ​ការ​តែ​តាំង​នោះ សំខាន់​បំផុត​គឺ ការតែងតាំង​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​រក្សា​បាន​សាមគ្គីភាព ។ អង្គភាព​កងទ័ព មិន​អាច​ដឹកនាំ​ឲ្យមាន​ការរីក​ចម្រើន​បានទេ បើ​គ្មាន​ការចូលរួម​ពី​សំណាក់​នាយទាហាន នាយទាហានរង គ្រប់​ឋានានុក្រម និង ពលទាហាន ។

ការធានា​និរន្តរភាព​ការងារ​កងទ័ព​យូរអង្វែង គឺជា​ជោគជ័យ​នៃ​ការពង្រឹង​ខឿន​ការពារជាតិ ដោយ​សមត្ថភាព​នៃ​អ្នក​បន្តវេន ។ ឯកឧត្តម ពិនិត្យឃើញថា កន្លង​មក​យោធភូមិភាគ​ពិសេស រួមទាំង​អង្គភាព​ចំណុះ​ត្រូវបាន​ពង្រឹង និង​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់លើ​គ្រប់​ជំនាញ ជា​ពិសេស​ការងា​រកសា​ង​អង្គភាព ការងារ​សហការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​សហការ​ការពា​រ​សុវត្ថិភាព​ជូន​គណប្រតិភូ​ជាន់ខ្ពស់​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ការងារ​រុករក អដ្ឋិធាតុ ការងារ​សម្ព័ន្ធមេត្រីភាព ការងារ​លើកកម្ពស់​ជី​វ​ភាព និង​ការថែរក្សា​សុខុមាលភាព​កងទ័ព ក្នុងនោះ​ក៏​មាន​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

ឯកឧត្តម​បង្ហាញថា ៖ ពិតជា​មាន​មោទនភាព​ចំពោះ សមិទ្ធផល​ដែល​យោធភូមិ​ភាគ​ពិសេស ទទួល​បាន​កន្លងមក​នេះ ដែល​ទាំងនោះ​បាន​ឆ្លុះ​បង្ហាញ​អំពី​ការ​រខិត​ខំប្រឹងប្រែង ប្រកប​ដោយ​ពលី​កម្ម និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ និង សាមគ្គីភាព​គ្រប់​បណ្តា​អង្គភាព​នៅ​ក្នុង​ទូទាំង​យោធភូមិ​ភាគ ដើម្បី​បំរើ​ជាតិ មាតុភូមិ ។ ឯកឧត្តម​សង្ឃឹមថា ថ្នាក់ដឹកនាំ​ថ្មី​របស់​យោធភូមិ​ភាគ​ពិសេស បន្ត​ប្រកាន់ខ្ជាប់ នូវ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​និរន្តរភាព​នៃ​ការរីកចម្រើន​ទៅ​ថ្ងៃ​អនាគត ទុក​ជា​មូលដ្ឋាន សម្រាប់​ការ​បន្តវេន ទៅ​គ្រប់​ជំនាន់​ក្រោយៗ​ទៀត ។ ឧត្តមសេនីយ៍ទោ ពូ សា​ប៊ុត​ឌី មេបញ្ជាកា​រង ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស ជំនួស នាយ​ឧត្តមសេនីយ៍ ព្រហ្ម ឌិន ដែល​ត្រូវបាន​ទទួល​តំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ៕

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង​

Tags: ក​ង​យោធពលខេមរភូមិន្ទខេត្តសៀមរាបពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ជនសង្ស័យ​ជនជាតិ​ជប៉ុនប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី ត្រូវ​តុលាការ​ខេត្ត​សៀមរាបសម្រេច​ឃុំខ្លួននិង​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

ម្ចាស់​ក្លឹប​បាល់ទាត់ជនជាតិ​ជប៉ុននាំយក​ថវិកា​ចំនួន៤,០៤៥​ដុល្លារជូន​ដល់​គ្រួសារ​សពដែល​ត្រូវ​ឃាតករ​អារ​ក​សម្លាប់​

ម្ចាស់​ក្លឹប​បាល់ទាត់ជនជាតិ​ជប៉ុននាំយក​ថវិកា​ចំនួន៤,០៤៥​ដុល្លារជូន​ដល់​គ្រួសារ​សពដែល​ត្រូវ​ឃាតករ​អារ​ក​សម្លាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.