Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ផើញ​បិទ​សន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ដោយ Pothe Thun
20/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​បិទ សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩ របស់ខ្លួន បន្ទាប់ពី​បាន ដំណើរការ​ពិភាក្សា​យ៉ាង​ផុលផុស​អស់​រយៈពេល​ពេញ ២​ថ្ងៃ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប ។​

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា រយៈពេល​២​ថ្ងៃ​មក​នេះ អង្គសន្និបាត បាន​ចូលរួម​ធ្វើការ​ពិភាក្សា​នូវ​រាល់​ចំណុចខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​នានា ដែល​រដ្ឋបាល​ខេត្ត អាជ្ញាធរ និង​មន្ទីរ​ជំនាញ​បាន​អនុវត្ត​នៅ​ឆ្នាំ ២០១៨​កន្លងមក និង​បាន​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​អនុវត្ត​បន្ត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្លាយជា​ស្ថាប័ន​អភិបាល កិច្ច​មូលដ្ឋាន​ដ៏​រឹងមាំ​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ធ្វើឱ្យ​មាន​ចីរភាព​ដល់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ ក្នុង​បរិបទ​នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ ។​
មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​នូវ​ការកោតសរសើរ និង​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការចូលរួម​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​គ្នា​បានល្អ ក្នុង​ជួរ​ថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ។ ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​ផែនការ​សកម្មភាព​ការងារ​ក្នុង​ឆ្នាំកន្លងមក ស្រប​តាម​គោលការណ៍​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប័ន និង​ក្រុមប្រឹក្សា​ខេត្ត ។​

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ទៀតថា សម្រេច​ឲ្យបាន​តាម​ការអភិវឌ្ឍ​កម្ម​វិធី​កំណែទម្រង់​ជា​អាទិភាព ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។ ដោយ​ផ្អែក​លើ​មូលដ្ឋាន​លទ្ធផល​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ដើម្បី​បន្ត​ការងារ ក្នុង​ឆ្នាំ​២០១៩​នេះ យើង​ត្រូវ​ត​រួម​គ្នា​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​ជា​យុទ្ធ សាស្ត្រ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​រំលឹក ដល់​មន្ត្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុងការ​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិ​រ ភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​បង្ក​លក្ខណៈសម្បត្តិ​អនុគ្រោះ​ដល់​ការរីក ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ សម្តេច ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គសន្និបាត ត្រូវ​យកចិត្តទុកដាក់​លើ​ក កម្ពស់​លើ​ការងារ​សន្តិសុខ សុវត្ថិភាព និង​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់ និង បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា​នូវ​បទល្មើស​នានា សំខាន់​បញ្ហា​ចរាចរ​គ្រឿងញៀន ព្រមទាំង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នានា ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់​ឱ្យ​មាន​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​វេទិកាសាធារណៈ នៅតាម​មូលដ្ឋាន និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផងដែរ ៕

​អត្ថបទ និង​រូបភាព​៖ លោក អ៊ិន សីហ​រី​ទ្ធ​
​កែសម្រួល​ដោយ​៖ លោក លីវ សុខុន​

Tags: ខេត្តសៀមរាបសន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាបសម្តេច​ពិជ័យ​សេនា ទៀ បាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ជនសង្ស័យ​ជនជាតិ​ជប៉ុនប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី ត្រូវ​តុលាការ​ខេត្ត​សៀមរាបសម្រេច​ឃុំខ្លួននិង​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.