Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​

ដោយ Pothe Thun
19/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​
244
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចារ្យ​ឥន្ទ​កេសរោ បណ្ឌិត ពេជ្រ សន អតីត​ព្រះ​មេគណ​ខេត្តសៀមរាប នឹង​ត្រូវ​ធ្វើ​ពិធី​បុណ្យ រំលាយ​ព្រះ​សព នៅ​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​តម្កល់​ព្រះ​សព​ព្រះអង្គ​អស់​រយៈពេល ៣​ឆ្នាំកន្លងមក នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​មាន​ការចូលរួម​ដង្ហែ​ប្រមាណ​ពី​ប្រជា​ពុទ្ធបរិស័ទ​ប្រមាណ ៩​ពាន់​អង្គ​។​

​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់ និង​សម្រេច​ជារួម ដោយ​ព្រះ​មេគណ​ខេត្ត អនុគណ​ក្រុង ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប អាជ្ញាធរ​មូលដ្ឋាន ព្រះគ្រូ​ចៅអធិការ​វត្ត គណៈកម្មការ​វត្ត និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​សព​អតីត​ព្រះ​មេគណ​ខេត្តសៀមរាប ត្រូវបាន​ដង្ហែ និង​តម្កល់​រងចាំ​ពិធី​រំលាយ​ព្រះ​សព កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​ក្នុង​ពិធី​ដង្ហែ​ព្រះ​សព​នេះ ពុទ្ធបរិស័ទ បាន​រៀបចំ​ធ្វើ​ពិធី​រំកិល​ព្រះ​សព ដង្ហែ​ប្រទក្សិណ​ចេញ​ពី​ទី​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ទៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​សៀមរាប ដោយ​មាន​ប្រជា​ពុទ្ធបរិស័ទ បាន​ចេញ​មក​រងចាំ​ដង្ហែ​ជូន​ដំណើរ​ព្រះអង្គ ជា​កិច្ច​គោរព​ប្រតិបត្តិ​នា​ចុងក្រោយ​របស់​ព្រះអង្គ រហូត​ដល់​ក្បួន​ត្រឡប់​មក​ដល់​វត្ត​ព្រះឥន្ទ​កោ​សីយ៍​វិញ និង ធ្វើការ​ប្រទក្សិណ​៣​ជុំ ជុំវិញ​ព្រះមេរុ ទើប​បាន​រំកិល​ព្រះ​សព​យក​ទៅ​ដាក់ តម្កល់​នៅ​លើ​ព្រះមេរុ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ទី​២៤ មីនា​ឆ្នាំ​២០១៩​នេះ ជា​កិច្ច​បង្ហើយ​បុណ្យ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​គួររំលឹកថា ព្រះ​សព​ព្រះ​សុ​មង្គល​សិលា​ចារ្យ​ឥន្ទ​កេសរោ បណ្ឌិត ពេជ្រ សន ប្រសូត​នៅ​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​១៩៣២ នៅ​ភូមិតូច ឃុំ​រំចេក ស្រុក​បាភ្នំ ខេត្ត​ព្រវែង មាន​បងប្អូន​៧​នាក់ ប្រុស​៤ ស្រី​៣ ហើយ​ព្រះអង្គ​ជា បុត្រ​ទី​៦​។ ព្រះអង្គ ពុំ​ធ្លាប់​មាន​ប្រពន្ធ​កូន​ទេ​។ ព្រះអង្គ បាន​ទទួល​អនិច្ចធម្ម កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្មាយុ ៨២​ព្រះវស្សា ដោយ​ព្រះ​រាគា​ពាធ​។

​ក្នុងនាម​ជា​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ព្រះ​សុ​មង្គល​សិលា​ចារ្យ​ឥន្ទ​កេសរោ បណ្ឌិត ពេជ្រ សន បាន​ដឹក នាំ​ភិក្ខុសង្ឃ សាមណេរ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រកបដោយ​ភាពជោគជ័យ និង​ខ្ជាប់ខ្ជួន នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា ហើយ​បាន​បន្សល់​នូវ​ស្នា​ព្រះ​ហ​ស្ថ​យ៉ាងច្រើន រហូត​ទទួលបាន​ការតែងតាំង​ឋានៈ និង​ប្រគេន​បណ្ណ​កិត្តិយស​ពី​សំណាក់​ថ្នាក់ដឹកនាំ​សង្ឃ រាជរដ្ឋាភិបាល និង​បរទេស​ទៀតផង​។ ក្រៅ​ពី​សមិទ្ធផល​ផ្នែក​សាសនា ព្រះ​មេគណ​ខេត្ត​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ថែរក្សា ការពារ គ្រប់គ្រង និង​អភិរក្ស​បេតិកភណ្ឌ​ដូនតា​នៅលើ​ទឹកដី​អង្គរ​ផងដែរ​។​

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ សេង ផល្លី​

Tags: ខេត្តសៀមរាបពិធី​បុណ្យ រំលាយ​ព្រះ​សពព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សនវត្ត​ព្រះឥន្ទ​កោ​សី​យ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ផើញ​បិទ​សន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ផើញ​បិទ​សន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.