Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាបនឹង​រៀបចំ​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០១៩​នេះ​

ដោយ Pothe Thun
19/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
3.5k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឆ្នាំ​២០១៩​នេះ ខេត្តសៀមរាប នឹង រៀបចំ​ព្រឹត្តិការណ៍ <<​សៀមរាប​សង្ក្រាន្ត​>> ដើម្បី​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខ នៅក្នុង​នៅ​បរិវេណ​សួន​ព្រះរាជដំណាក់ និង​អាស្រម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ក្រុង​សៀមរាប នេះ​បើ​តាម​ប្រសាសន៍​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា​។​

​ថ្លែង​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០១៩ ក្នុង​ពិធី​បើក​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា កាលពី ៦​ឆ្នាំ​កន្លង​ទៅ <<​អង្គរ​សង្ក្រាន្ត​>> គឺជា​ការ​ព្រឹត្តិការណ៍​របស់​ថ្នាក់ជាតិ និង​រៀបចំ​ដោយ​សហភាព​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​ថ្នាក់ដឹកនាំ​ធំៗ ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា​តំណាង​ប្រទេសជិតខាង​ចូលរួម​ផងដែរ​។ ដោយឡែក នៅ​ឆ្នាំ​២០១៩ សហភាព​សហព័ន្ធ​យុវជន​ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរខេត្ត រួម​និង​អាជ្ញាធរ​អប្សរា មាន​កិត្តិយស ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដោយ​ខ្លួនឯង តាមរយៈ​បទពិសោធន៍​រយៈពេល ៦​ឆ្នាំកន្លងមក​។​

​ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា បើទោះបី <<​សៀមរាប​សង្ក្រាន្ត​>> មាន​ការរៀបចំ​មិនធំ​ដូច​អង្គរ​សង្ក្រាន្ត ប៉ុន្តែ​ព្រឺត្តិកាណ៍​ថ្នាក់​ខេត្ត​នេះ អាជ្ញាធរខេត្ត រួម​ជាមួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​ខេត្តសៀមរាប កំពុង​ពិភាក្សា​លើ​ការរៀបចំ​កម្មវិធី​កំសាន្ត​នានា ក្រៅ​ពី​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ​ដែលមាន​ស្រាប់ រួម​និង​ការជ្រើសរើស ទីតាំង​បន្ថែម រួម​មាន​តាម​បណ្ដា​យ​ផ្លូវ​ស៊ី​វុត្ថា និង​តំបន់​ផាប់​ស្ទ្រីត ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ រួម​ជាមួយ​សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ក្នុង​ព្រឺត្តិកាណ៍​ប្រចាំឆ្នាំដ៏​សប្បាយរីករាយ​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ក្នុង​ព្រឹត្តិការណ៍ <<​សៀមរាប​សង្ក្រាន្ត​>> នាពេល​ខាងមុខ​នេះ ឯកឧត្តម​បាន​បន្ថែមថា អាជ្ញាធរ​ខេត្ត​នៅ​តែ​រំពឹងថា នៅ​ឆ្នាំ​នេះ ខេត្ត​សៀមរាប​នៅ​តែ​ជា​ទីកន្លែង ដ៏​សប្បាយរីករាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​មក​ពី​គ្រប់ទិសទី មក​អបអរសាទរ និង​កំសាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខនេះ ដោយសារ​ខេត្ត​នេះ មាន​ប្រាសាទ បុរាណ រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន យ៉ាង​សំបូរបែប និង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ពួក​គាត់​។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ទាំងអស់​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​សូម​ធ្វើដំណើរ​ដោយ​មាន​ការប្រុងប្រយ័ត្ន ជៀស​វា​មាន​គ្រោះថ្នាក់​ចរាចរ និង​សូម​ជួយ​ថែរក្សា​បរិស្ថាន​ឱ្យ​បានល្អ​ទាំងអស់គ្នា​។​

((​ឃ្លីប​សម្ភាសន៍​ឯកឧត្តម​ទៀ សីហា​))មាននៅក្នុងវីដេអូ

​សូមបញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​ច្រើន បាន​រៀបចំ​ព្រឹត្តិការណ៍ <<​អង្គរ​សង្ក្រាន្ត​>> អស់​រយៈពេល​៦​ឆ្នាំ​មកហើយ គឺ​ចាប់ពី​តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ហើយ​ព្រឹត្តិការណ៍​កន្លងមកនេះ បាន​បង្ហាញ​អំពី​វប្បធម៌​ដ៏​សំបូរបែប​របស់​កម្ពុជា ដែល​មាន​នៅ​គ្រប់​ទី​កន្លែង​នៃ​ទឹកដីហើយដែលបច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់​ស្រាវជ្រាវ រុករក​យកមក​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍​។ ការលើកតម្លៃ​វប្បធម៌ និង​ទំនៀម​ទំលាប់ តាមរយៈ​ការអប់រំ ការចូលរួម និង​ការកម្សាន្ត​រីករាយ នា​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ប្រកបដោយ​ស្មារតី​សាមគ្គីភាព ភារតរ​ភាព និង​សុខដុមរ​ម​នីយកម្ម​។​ជាពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​ជាច្រើន​លាន​នាក់​ក្នុង​មួយឆ្នាំៗ​៕

​អត្ថបទ និង រូបថត ៖ ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ សេង ផល្លី​

Tags: ខេត្តសៀមរាបបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ​សៀមរាប​សង្ក្រាន្តអង្គរ​សង្ក្រាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គេហទំព័រ​អចលនទ្រព្យ​នៅ​កម្ពុជា ស្នើសុំ​អនុសាសន៍​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ទៅដល់​ទស្សនិកជន​

គេហទំព័រ​អចលនទ្រព្យ​នៅ​កម្ពុជា ស្នើសុំ​អនុសាសន៍​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ទៅដល់​ទស្សនិកជន​

ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS អរគុណ​ក្រសួង​ព័ត៌មាន ផ្តល់​កិច្ច សហការ​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​

ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS អរគុណ​ក្រសួង​ព័ត៌មាន ផ្តល់​កិច្ច សហការ​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​

ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​

ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.