Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

ដោយ Pothe Thun
18/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា, ព័ត៌មានជាតិ
ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ ប្រចាំ​សប្តាហ៏​ជាមួយ​ថ្នាក់ដឹកនាំ ក្រសួង ព៏ត៌មាន នា​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព៏ត៌មាន បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ ទូ​រទស្ស​ន៏​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​យ៉ាង សហការ​ជាមួយ វិទ្យុ​សំលេង​វៀតណាម VOV តាមរយះ​ការចុះហត្ថលេខា​ជា មួយ​គ្នា ដើម្បី​ទទួល​សិទ្ធិ​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់ កម្មវិធី​នៃ​ការប្រកួត កីឡា​បាល់ ទាត់ ហ្វូត​សា​ល់ អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ខា​ខែ តុលា ឆ្នាំ ២០១៩ ខាង មុខ នេះ​។​

​ការប្រកួត​កីឡា​បាល់ទាត់ ហ្វូត​សា​ល់ នេះ VOV ជា​អ្នកទទួល​សិទ្ធ​ផ្តាច់មុខ ក្នុង​ការផ្សាយ​ផ្ទាល់ ហើយ VOV បាន​ក៏បានផ្តល់​សិទ្ធិ ឲ្យ​ទូរទស្សន៏​ជាតិ កម្ពុជា តែមួយគត់ ផ្សាយ​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា ។ ដូច្នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន ជម្រុញ​ធ្វើយ៉ាងណា សហការ​ជាមួយ VOV ឲ្យបាន​ល្អ មិន​ត្រឹមតែ​ការផ្សាយ កីឡា​បាល់ទាត់​នេះ​ទេ ក៏​នៅ​មាន​កីឡា​ជា​លក្ខណះ​អន្តរជាតិ​ជាច្រើនទៀត ដែល VOV ទទួល​សិទ្ធិ​ធ្វើ​ការផ្សាយ​ផ្ទាល់​។

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៏​នោះដែរ ថ្នាក់ដឹកនាំ តាម​បណ្តា​អគ្គនាយក ដ្ឋា​ន​ចំណុះឲ្យ​ក្រសួង​ព័ត៌មាន ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុ​រដ្ឋ លេខធិការ ទទួលបន្ទុក​ការងារ​តាម​ជំនាញ​នី​មួយៗ បាន​ធ្វើរ​បាយ​ការណ៏​ជម្រាប ជូន​ពី​លទ្ធផល​ការងារ ដែល​សម្រេច​អនុវត្ត​ន៏​បាន នា​ពេលកន្លងមក ក៏ដូចជា បញ្ហា​ប្រឈម​នានា ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច បាន​លទ្ធផល​ការងារ​ថ្មីៗ​បន្ថែមទៀត ដែល​មាន​ផលប្រយោជន៏​ធ្វើឲ្យ​វិស័យ ព័ត​មាន និង​សោត​ទស្ស​ន៏​នៅ​កម្ពុជា កាន់តែ​មាន​ការវិវឌ្ឍ​ឈាន​ទៅ​មុខ​ជា​បន្ត ទៀត​។ សមាជិក​នៃ​កិច្ចប្រជុំ​នោះ​ដែរ ក៏បាន​លើកឡើង​នូវ​ចំណុច​គួរ​ឲ្យ​ចាប់ អា​រម្ម​ណ៏​នានា​ជាច្រើន ទាក់ទង​ទៅ​បញ្ហា​ក្នុង​ប្រពន្ធ័​ផ្សព្វផ្សាយ​សង្គម នាពេល បច្ចុប្បន្ន ហើយ​ចំណុច​សំខាន់ គឺ​ក្រុម​ដែល​តែងតែ​ធ្វើ​ការផ្សាយ ដំណឹង​ក្លែង ក្លាយ FAKE NEWS នៅក្នុង Face book នា​ពេលកន្លងមក បាន​ងាក​ទៅ ផ្សាយ នៅក្នុង ប្រពន្ធ័ YouTube ដោយ​គេ​បាន​ធ្វើ​ជា វីដេអូ​ខ្លី ៗ ដាក់​ចូល​ដែល​មាន​ភាព ងាយស្រួល​ឲ្យគេ​បើ​កមើល ដែល​បញ្ហា​នេះ គឺ​គ្រប់​ផ្នែក​ពាក់​ពន្ធ័ ត្រូវ​រួមគ្នា ពិនិត្យ ឆ្លើយតប​ទៅនឹង​ការផ្សាយ ព័ត៌មាន ក្លែងក្លាយ នៅក្នុង​ប្រពន្ធ័ YouTube នេះ ដើម្បី កុំឲ្យ​មាន​ការយល់ច្រឡំ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាមរយះ​បញ្ហា​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជម្រុញ​ដល់​ថ្នាក់ ដឹកនាំ និង​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ក្នុង​ក្រសួង​ព័ត៌មាន ត្រូវ​ដាក់​បញ្ចូល​នូវ​រាល់ ព័ត៌មាន និង​ដំណឹង​ទាំងអស់​រួម​ទាំង វីដេអូ និង​រូបថត ល្អៗ ចូលទៅ​ក្នុង​ប្រព័ន្ធ YouTube ក៏ដូចជា​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់ ដើម្បី​រួម​គ្នា​បន្សាប នូវ​ព័ត៌មាន​មិន​ពិត ក្លែងក្លាយ ទាំងអស់នោះ ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ ដល់​មន្ត្រី​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា នៃ​ក្រសួង​ព័ត៌មាន ត្រូវ​បង្កើត​នូវ ប្រសិទ្ធភាព​ក្នុង​ការបំពេញ​ការងារ តាមរយះ​កិច្ចសហការ​ជាមួយ ក្រុមការងារ App ក្រសួង​ព័ត៌មាន ដើម្បី​រួមគ្នា​ពិនិត្យ​តាមដាន នូវ​បណ្តាញ​ផ្សព្វផ្សាយ​នានា ក៏ដូចជា​គេហទំព័រ ដែល​ផ្សាយដំណឹង​មិន​ពិត ក្លែងក្លាយ ដើម្បី​មាន​វិធានការ ឆ្លើយតប និង​ទប់ស្កាត់ កុំឲ្យ​មាន​ការ​បំពុល​ដល់​សង្គម​។​

​អត្ថបទ និង​រូបភាព​៖ ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​ប្រចាំ​សប្តាហ៏ក្រសួងព័ត៌មានទូរទស្សន៍​ជាតិ​កម្ពុជាប្រកួត កីឡាបាល់ទាត់ ហ្វូត​សា​ល់ អាស៊ាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.