Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

ដោយ Pothe Thun
18/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សាលសន្និសីទ​សណ្ឋាគារ​សុខា​សៀមរាប នា​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ​២០១៩​នេះ មាន​ធ្វើ​ពិធី​បើក​សន្និបាទ​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ កម្លាំង​សមត្ថកិច្ច និង មន្ត្រីរាជការ សរុប​ចំនួន ៥២៨​នាក់​ដែល​បាន​ចូលរួម ។​

​មានប្រសាសន៍​បើក​អង្គសន្និបាត​នាឱកាស​នោះ​ឯកឧត្តម ទៀ សីហា ក៏​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​បើក​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​ឲ្យឃើញ​ពី​ស្នាដៃ លទ្ធផល​ការងារ​គ្រប់​បណ្តា​អង្គភាព មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​អណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ម្យ៉ាងទៀត ដើម្បី​ទាក់ទាញ​យក​នូវ​ការសន្និដ្ឋាន​មួយ ប្រកប​ដោយ​ចក្ខុវិស័យ និង ទទួលខុសត្រូវ​ខ្ពស់ ហើយក៏​ជា​គន្លឹះ ក្នុង​ការអនុវត្តន៍​សិទ្ធិអំណាច តួនាទី​របស់​ស្ថាប័ន អង្គភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការឈាន​រៀបចំ​នូវ​ផែនការ យុទ្ធសាស្ត្រ​ថ្មី សម្រាប់​អនុវត្ត​ឲ្យបាន​ជោគជ័​យ​នា​ឆ្នាំ​ខាង​មុខ ។

​ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើង​នូវ​គំនិត​នៃ​ការរីកចម្រើន ក្នុង​ការអភិវឌ្ឍន៍ និង ការអភិរក្ស​នូវ​ខេត្ត​ប្រវត្តិសាស្ត្រ​វប្បធម៌ ដែល​បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍​នៃ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត នៅតាម​តំបន់​រមនីយដ្ឋាន​វប្ប​ធម៌ និង ធម្មជាតិ និង​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត​ទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​អស់លោក លោកស្រី ជា​សមាជិក​អង្គសន្និបាត​ទាំងមូល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ផ្តោត​ទៅលើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំខាន់​សន្តិសុខ​ទេសចរណ៍ និង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា និង លើក​ពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ជា​ដើម ។ ក្នុង​បរិការណ៍​នេះ សន្និបាត​ខេត្ត​បាន​ក្លាយជា​យន្តការ ដ៏​មាន​សារៈសំខាន់ ដោយ​ផ្តល់​នូវ​កាលានុវត្តភាព ដល់​គ្រប់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ ដើម្បី​ប្រមូលផ្តុំ​នូវ​ទស្សនៈ បញ្ញាញាណ តាមរយៈ​នៃ​កិច្ច​ពិភាក្សា​របស់​អង្គសន្និបាត ក្នុង​ការស្វែងរក​ធាតុ​ចូល​ជា​គន្លឹះ សំខាន់ៗ​នូវ​បទពិសោធន៍ បញ្ហា​ប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍​សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន ក្នុង​ការកែលម្អ ទាំង​គោលការណ៍​និង​ការអនុវត្ត​ជាដើម ។

​ឯកឧត្តម ទៀ សីហា ក៏​បាន​សង្កត់ធ្ងន់​លើ​ការលុបបំបាត់​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន នៅក្នុង​ខេត្ត កត្តា​សំខាន់​គ្រប់​សមត្ថកិច្ច ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ករណី​គ្រឿងញៀន រួម​គ្នា​ទប់ស្កាត់ បង្ក្រាប​ឲ្យ ខាង​តែ​បាន​ចំពោះ​ករណីនេះ ។ ម្យ៉ាង​ទៀត​នៅពេល​ខាងមុខ​នេះ នៅតាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត នឹងរង​នូវ​ការខ្វះខាត​ទឹក ប្រើប្រាស់​ប្រចាំថ្ងៃ ដូច្នេះ​ទាំង​អាជ្ញាធរ មន្ទីរ អង្គភាព សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​បង្កា ក្នុងការ​ចុះជួយ​អន្តរាគមន៍ ប្រជា ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង ស្នើសុំ​ឲ្យ​អង្គសន្និបាត​ទាំងមូល រកឲ្យឃើញ​នូវ​ធាតុ​ចូល​បន្ថែម ដោយ​ផ្តោត​លើ​ការងារ​អភិវឌ្ឍន៍​ទីក្រុង និង ទីប្រជុំជន​ស្រុក និង ការដោះស្រាយ​រាល់​បញ្ហា​ដែល​សេសសល់ ,​ការគ្រប់គ្រង​ធនធានធម្មជាតិ និង វិធានការ​ទប់ស្កាត់ , ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម , ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​នៅ​ថ្នាក់ក្រោម​ជាតិ និង ការផ្តល់សេវា​សាធារណៈ ។ ឯកឧត្តម​ក៏​មាន​ការសង្ឃឹម​ជឿជាក់​យ៉ាងម៉ុត​មាំ តាមរយៈ​នៃ​អង្គសន្និបាត​នេះ យើង​នឹង​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា ជា​វិជ្ជមាន​ប្រកប​ដោយ​មោទនភាព​ខ្ពស់ ៕

​អត្ថបទ និង​រូបភាព​៖ លោក គឿន វេ​ត និង​លោក យូ វង្ស​

Tags: ខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបសន្និបាទ​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.