Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ដោយ Pothe Thun
18/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ខេត្តសៀមរាប​៖ លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ត្រូវបាន​បោះឆ្នោត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា AFF សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៩-២០២៣ បន្ទាប់​ពី​ឆ្លងកាត់​កិច្ចប្រជុំ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ក្នុង​មហាសន្និបាត​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ។​

​នេះ​គឺជា​ដំណឹង​ល្អ និង​ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដោយ​មាន​ប្រមុខ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ គឺជា​ជនជាតិ​ខ្មែរ ។ មហាសន្និបាត​ខាងលើ បាន​ធ្វើឡើង​ក្រោម​វត្ត​មាន​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ហើយក៏​មាន​ការចូលរួម​អង្កេត​ការណ៍​ពី​លោក ម៉ា​ទៀស ហ្ក្រា ស្ត្រូ​ម (Mattias Grafstrom) តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ​(FIFA) និង​លោក វ៉ា​ហីត កា​ដា​នី (Vahid Kardany) តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) ផងដែរ ។​

​គួរបញ្ជាក់​ថា មហាសន្និបាត​លើក​ទី​២៦ នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​ខេត្ត​សៀមរាប រៀបចំ​ដោយ​ថ្នាក់ដឹកនាំ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុងនោះ​ក៏​មាន​ការយាង និង​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រមុខ​សហព័ន្ធ​កីឡា​បាល់ទាត់ ដែល​ជា​សមាជិក​របស់ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ ចំនួន ១២​ប្រទេស​ផង​ដែរ រួម​មាន​អូស្ត្រាលី , ព្រុយ​ណេ , ឥណ្ឌូនេស៊ី , ឡាវ , ម៉ាឡេស៊ី , មី​យ៉ាន់​ម៉ា , ហ្វីលីពីន , សិង្ហ​បុរី , ថៃ , ទីម័​រខាង​កើត​, វៀតណាម និង​ម្ចាស់ផ្ទះ​កម្ពុជា ដោយ​សរុប​ប្រតិភូ​ទាំង​អស់​ប្រមាណ ៧៥​នាក់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់ និង​លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: AFFFFCខេត្តសៀមរាបប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥មហាសន្និបាត​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ​(FIFA)សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.