Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ដោយ Pothe Thun
18/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
179
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ពី​ម្សិលមិញ​ថ្ងៃទី​១៧ ខែ​មីនា ប្រមាណ​ម៉ោង​៥​ល្ងាច មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ និង​កម្រ​មួយ​ក្នុង​ខេត្ត​សៀមរាប ដែល​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ក្នុង​ករណី​ឃាតកម្ម​នេះ ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវបាន ជនជាតិ​ជប៉ុន​២​នាក់ អារ​ក​សម្លាប់​។​

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន ប្រពន្ធ​ឈ្មោះ សុខ ចាន់​ធឿន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣ ស្រី​១ ទីលំនៅ​ភូមិ​ជាន់​ត្រាច ឃុំ​ឈូក​ដាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ ចំណែក​ជនសង្ស័យ​០២​នាក់ ជា​ជនជាតិ​ជប៉ុន ទី​១ ឈ្មោះ អ៊ី​ស៊ី​ដា រ៉េ​មុន (ISHIDA REIMON) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២ ឈ្មោះ ណា​កា គុ​គី រី​យូ​ជី (NAKA KUKI RYUJI) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ តាម​ច្រក​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក ហាយ​ឡិន​ឌឺ ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ ២AB ៥២១៨ បាន​បើក​មក​ឈប់​នៅ​កន្លែងកើតហេតុ ស្រាប់តែ​គេ​ឃើញ​មាន​ការប្រតាយប្រតប់​គ្នា​រវាង​អ្នកបើករថយន្ត និង​អ្នកជិះ​។ ប្រភព​បន្ត​ដដែល​បាន​បន្តថា បន្តិច​ក្រោយមក​ក៏​ឃើញ​អ្នកបើករថយន្ត ត្រូវបាន​គេ​ទម្លាក់​ចេញពី​រថយន្ត និង​ខ្លួនប្រាណ​ប្រលាក់​ជោគ​ដោយ​ឈាម បន្ទាប់​មក​មនុស្ស​ដែល​នៅក្នុង​រថយន្ត ក៏​បើក​រថយន្ត​គេចចេញ​ពី​កន្លែងកើតហេតុ ឆ្ពោះ​មក​ទិសខាងកើត ក្នុង​បំណង​ចូល​ក្រុង​សៀមរាប តែ​បាន​ចំងាយ​ប្រហែល​៣០០​ម៉ែត្រ រថយន្ត​នោះ បាន​បុក​ជាមួយ​គោយន្ដ​កន្ដ្រៃ​ដឹកស្រូវ ស្រប​ទិស​គ្នា​ទៅ​មុខ​លែងរួច ។ បន្ទាប់ពី​បុក​គោយន្ត​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​ចុះ​រត់​កាត់​វាលស្រែ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច ដេញ​ស្ទាក់​ចាប់បាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បើ​តាម​ការសន្និដ្ឋាន របស់​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ករណី​ឃាតកម្ម​នេះ អាច​ជា​ការ​ប្លន់​សម្លាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ ជា​ជនជាតិ​ជប៉ុន​ទាំង​ពីរ​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប នាំ​មក​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់ និង​លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​ឃាតកម្ម​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ជនជាតិ​ជប៉ុនសមត្ថកិច្ច​ខេត្ត​សៀមរាបស្រុកពួកអារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​

ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.