Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៦ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

ដោយ Pothe Thun
10/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រួតបាកាណនៃប្រាសាទអង្គរវត្ត ជាទីដែលអ្នកទេសចរគ្រប់ជាតិសាសន៍ជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ សម្រាប់គោលដៅទី៦ ក្រុងសៀមរាប និងស្រុកពួក ដែលជាគោលដៅចុងក្រោយ ក្រោមវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត រួមនឹងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សុខ ថុល មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាឱកាសនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក និងទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប ធ្វើយ៉ាងណាជំរុញឱ្យមានការចូលរួម ពិសេសបង្កើនភាពស្និទ្ឋស្នាលរវាងភ្នាក់ងារផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងនោះដែរលោកក៏បានជម្រុញដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យឡើងវិញលើកការងារផែនការ៣ឆ្នាំរំកិល និងការដេញថ្លែក្នុងការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួនឲ្យមានភាពសុក្រិត និងចូលរួមកាត់បន្ថយការប្រើប្លាស្ទីក ដើមី្បបញ្ជៀសការបំពុលភពផែនដីផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ណាពេលនេះដែរ ក្រុមការងារបានប្រមូលបាននូវសំណួរ-សំណូមពរប្រជាពលរដ្ឋបានចំនួន៣៦ ដោយក្នុងនោះសំណួរ-សំណូមពរផ្ទាល់មាត់មានចំនួន១៣ ត្រូវបានក្រុមការងារធ្វើការឆ្លើយបំភ្លឺជូនម្ចាស់សំណួរ-សំណូមពរទាំង១៣ ដោយឡែកសំណួរ-សំណូមពរជាលាយលក្ខ័អក្សរមានចំនួន២៣ ក្រុមការងារនឹងយកទៅពិនិត្យ និងពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់សំណួរ-សំណូមពរតាមរយៈអាជ្ញាធរមូលលំដ្ឋានដែលបងប្អូនរស់នៅវិញ។

ថ្លែងបូកសរុបអង្គវេទិកា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្រោយពីបានស្តាប់សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋរួចមក រដ្ឋបាលខេត្ត នឹងនាំយកនូវសំណួរ-សំណូមពរទាំងអស់នេះ ទៅធ្វើការពិនិត្យ និងដោះស្រាយជូនបងប្អូន ធ្វើយ៉ាងណាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទូទាំងខេត្ត និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ។ ការចូលរួមគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ នាឱកាសនេះ អង្គវេទិកាទាំងមូលមានសុទិដ្ឋិនិយមថា វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូលមានការប្រែប្រួលរីកចម្រើនជាងបណ្តាឆ្នាំមុនៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមប្រធានបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះដែរ គឺជាជំហានរីកចម្រើនថ្មីបន្ថែមទៀត សម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តមុខងាររបស់ខ្លួនស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត នៅថ្នាក់មូលដ្ឋានឱ្យកាន់តែរឹងមាំ និងទូលំទូលាយ៕

អត្ថបទ និងរូបភាព៖ លោក សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្ដសៀមរាប នាំយកថវិកា ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧត្ថម្ភដល់បុរសរើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ

មន្ទីរព័ត៌មានខេត្ដសៀមរាប នាំយកថវិកា ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧត្ថម្ភដល់បុរសរើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

អង្គកឋិនទានសាមគ្គីវត្តស្វាយរមៀត ប្រមូលបច្ច័យបានជាង ៥០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត

អង្គកឋិនទានសាមគ្គីវត្តស្វាយរមៀត ប្រមូលបច្ច័យបានជាង ៥០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.