Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនទានសាមគ្គីវត្តស្វាយរមៀត ប្រមូលបច្ច័យបានជាង ៥០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត

ដោយ Pothe Thun
13/11/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គកឋិនទានសាមគ្គីវត្តស្វាយរមៀត ប្រមូលបច្ច័យបានជាង ៥០លានរៀល សម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប និងសម្រាប់ទុកប្រើប្រាស់ក្នុងកសាងសមិទ្ធផលនានាក្នុងទីវត្ត ដែលអង្គកឋិនទាននេះមានរយ:ពេលពីរថ្ងៃគឺថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមូលបានបច្ច័យសម្រាប់សង្កត់ត្រៃប្រគេនព្រះសង្ឃសរុបចំនួន ៤៧.២២៧.៧០០រៀល និងប្រាក់ ២.៨១០ដុល្លា។

សូមជម្រាប់ថា ក្នុងពិធីបុណ្យកឋិនទាននេះដែរ ព្រះចៅអធិការវត្តស្វាយរមៀត ក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ ដើម្បីរំឭកមនុស្សឱ្យចេះថែរក្សាការពារវប្បធម៌និងអារិយធម៌ប្រណីខ្មែរ និងដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី។

ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ក្នុងបុណ្យអង្គកឋិនទានសាមគ្គី នៅទីវត្តស្វាយរមៀតនេះ ក៏មានរៀបចំធ្វើពិធីប្រណាំងទូកលក្ខណៈប្រពៃណី ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ ក្នុងការអបអរសាទរអង្គកឋិនទាន ហែរចូលមកទីវត្តនេះ ដើមី្បជូនដល់បងប្អូនដែលបានចូលរួមពិធីបុណ្យបានទស្សនាកម្សាន្ត ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅតាមមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ព្រះអង្គមានសង្ឃដីកាបន្ថែមថា សម្រាប់កម្មវិធីប្រណាំងទូកប្រពៃណីនេះ ព្រះសង្ឃ គណៈកម្មាការវត្ត និងអាជ្ញាធមូលដ្ឋាន បានរៀបចំឡើងជារៀងរាល់ថ្ងៃ ហើយសម្រាប់ឆ្នាំនេះ មានទូកចូលរួមប្រណាំង ១៧គូ ទូកនារី ៣ទូក ហើយមានកីឡាករចំណុះក្នុងមួយទូក ៦នាក់។ ក្នុងនោះក៏មានកីឡាករប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត ដែលសរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦រូប។ ពិធីប្រកបដោយភាពមហោឡារិក និងអធិកអធ័ម នាពេលនេះក៏មានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែរ ដែលមានប្រជាពលរដ្ឋជាច្រើនកុះករទៅកំសាន្ដ និងបានផ្ដល់នូវចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅសហគមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស ,បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កឋិន​វត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.