Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

ដោយ Pothe Thun
13/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានរៀបចំពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដារត្រឹមត្រូវ។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការរៀបចំតាំងពិព័រណ៌នាពេលនេះ មានចំនួន ៧០ស្ដង់ ដោយបានដាក់តាំងបន្លែផ្លែឈើ និងផលិតផលក្នុងស្រុកជាច្រើនមុខ ដែលជាស្នារដៃរបស់កូនខ្មែរមកពីសហគមន៍ផ្សេងៗគ្នាទាំងខេត្ដសៀមរាប និងខេត្ដផ្សេងៗទៀត។ ផលិតផលទាំងនោះរួមមាន៖ បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ ផលិតផលពីការកែច្នៃ ផ្នែកវារីវប្បកម្ម គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និងផលិតផលផ្សេងៗជាច្រើនទៀត ។

លោកបន្ដថា ការតាំងផលិតផលក្នុងស្រុកនេះដែរ គឺដើម្បីបង្ហាញដល់ម្ចាស់អាជីវកម្មទេសចរ ភ្ញៀវទេសចរ ឱ្យពួកគាត់ប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពល្អ មិនមានជាតិគីមី ព្រមទាំងជួយលើកកំពស់ដល់អ្នកផលិតផង ហើយផលិតផលបន្លែផ្លែឈើ ព្រមទាំងគ្រឿងទាំងអស់មិនខុសពីផលិតផលភូមិមួយនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានបញ្ជាក់ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើឱ្យអ្នកប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ បន្លែផ្លែឈើផលិតផលក្នុងស្រុក ក្នុងការផ្គត់ផ្គង់នៅមិនទាន់បំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ ដោយបាននាំចូលបន្ថែមមកពីបណ្តាប្រទេសជិតខាងទៀតផង។

លោកអភិបាលរងខេត្ត បានបង្ហាញក្ដីសង្ឃឹមថា ការដាក់តាំងបង្ហាញដែលមានការចូលរួមពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ សណ្ឋាគារ ភោជណីយដ្ឋាន និងអ្នកផលិតនៅពេលនេះ និង ផ្តល់លទ្ធភាពកាន់តែប្រសើរ ការជម្រុញឲ្យអ្នកផលិតផលក្នុងស្រុក សំដៅធ្វើការនាំចេញជាបណ្តើរៗ ព្រមទាំងចង់បានបន្លែ ផ្លែឈើមានសុវត្ថិភាព នឹង មានសមត្ថភាពក្នុងការកែច្នៃឲ្យមានភាពល្អជាមុន ដែលជាសញ្ញាណដ៏ល្អក្នុងការផលិត និងពង្រីការដាំដុះ ការកែច្នៃ និងទីផ្សារ ដែលមានមន្ទីរពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធទាំងអស់ ដើមី្បធ្វើឲ្យផលិតផលក្នុងស្រុកកើនឡើង ទាំងបរិមាណ គុណភាព សោភណ្ឌភាព ក្នុងសមត្ថភាពប្រកួតប្រជែងនៅតាមទីផ្សារ។ លោកក៏បានជម្រុញដល់ផលិតករ ពាណិជ្ជករកម្ពុជាត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត សម្រាប់បំរើទីផ្សារតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់មានស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ ក្នុងការចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ ,បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពិព័រណ៍ផលិតផលសួនច្បារព្រះរាជដំណាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.