Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

ដោយ Pothe Thun
13/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការីប្រមាណជាង ៥០ប្រទេសបានចូលរួម។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នៅក្នុងតំបន់អង្គរ នៅឆ្នាំនេះ មាន ២វិញ្ញាសាដែលត្រូវរត់រួមមាន៖ រត់ចម្ងាយ ២១គីឡូម៉ែត្រ និងចម្ងាយ ១០គីឡូម៉ែត្រ ដោយមានកីឡាករ-កីឡាការីចំនួន ៥៨ប្រទេសបានចូលរួម ហើយគិតមកទល់នឹងពេលនេះ មានកីឡាករ-កីឡាការីជា ១ម៉ឹននាក់ហើយបានចុះឈ្មោះចូលរួមប្រកួត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរៀបចំទិវានេះឡើងក្នុងគោលបំណងសំខាន់ៗ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ហើយក៏ផ្សារភ្ជាប់នឹងការងារសង្គមផងដែរ ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា កុមារកំព្រា និងជនពិការដោយគ្រាប់មីនផងដែរ។ ទិវានៅឆ្នាំនេះដែរ ក៏ជាការរំលឹកខួបអនុស្សាវរីយ៍រយៈពេល ៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន ដោយក្នុងទិវានេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជប៉ុនផងដែរ។

 

ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញ និងណែនាំដល់អាជ្ញាធរខេត្ត ជាពិសេសកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់រៀបរយនៅមុន និងពេលចាប់ផ្ដើមកម្មវិធី ជូនដល់ថ្នាក់ដឹកនាំ កីឡាករ-កីឡាការនី រួមនឹងសាធារណៈជនទូទៅ ធ្វើយ៉ាងកុំឲ្យមានបញ្ហាណាក៏មួយជាយថាហេតុ។ ហើយក៏សូមជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាអនាម័យ បរិស្ថាន និងសូមនែនាំដល់ប្រជាពលរដ្ឋខ្មែរ នៅតំបន់ដែលកីឡាករ-កីឡាការនីឆ្លងកាត់ ត្រូវចូលរួមអបអរសាទរ ការរត់របស់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ម៉ារ៉ាតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនចាមរី(ច័ន្ទគីរី)ជាង ៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប ព្រះសង្ឃ និងប្រជាពលរដ្ឋសហការនាំគ្នាដាំអមសងខាងដងផ្លូវទៅភ្នំក្រោម

កូនចាមរី(ច័ន្ទគីរី)ជាង ៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប ព្រះសង្ឃ និងប្រជាពលរដ្ឋសហការនាំគ្នាដាំអមសងខាងដងផ្លូវទៅភ្នំក្រោម

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.