Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

ដោយ Pothe Thun
13/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយ នៃអាណត្តិទី៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជុំវិញខេត្តជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះសមាជិកសមាជិកា បានធ្វើការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុកចំនួន៣ និងការលើកឡើងនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដោយបានផ្តោតទៅលើបញ្ញាការអនុវត្តគោនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ការកែតម្រូវខ្លឹមសារ តួលេខក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវ បញ្ហាលំនៅដ្ឋាននៅដែលមិនទាន់រុះរើនិងបរិស្ថាន ក្នុងតំបន់អង្គរធ្វើឲ្យប៉ះពាល់សោភណ្ឌភាព បញ្ហាតូបលក់ដូរ(ផ្សាររាត្រី)នៅដងផ្លូវ៦០ម៉ែត្រ(អង្គរឃ្យុងយូ)ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ បញ្ហាអនាម័យព្រៃតាមផ្លូវជាតិ ការទុកដាក់សម្រាមគ្នាសណ្តាប់ធ្នាប់។ ក្នុងនោះបណ្តាលមន្ទីរ-អង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់អង្គប្រជុំ ហើយអង្គប្រជុំក៏បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប ផងដែរ។

ក្នុងឱកាសនោះលោកស្រី ម៉ននី រងី្ស ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែតុលា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក សំខាន់គ្រប់ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត នីតិកាលទី៧ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថានតាមក្រុងស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះលោកស្រីអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តឲ្យបាននូវការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧នៃរដ្ឋសភា។ លោកស្រីបានជម្រុញដល់ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវចូលរួមរាល់វេទិកាសាធារណៈគ្រប់ពេលវេលា និងសូមឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យបានជាប្រចាំ ការធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវជាតិ ព្រមទាំងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ។

ថ្លែងបូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មាប្រសាសន៍ថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ សហការគ្នាចុះផ្ទាល់ដល់មូលដ្ឋាន និង ដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងគ្រួសារងាយរងគ្រោះ បន្ថែមពីនេះ ប្រជាពលរដ្ឋជួបការលំបាក ត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ សម្របសម្រួលនិងដោះស្រាយរាល់បញ្ហា ប្រកបដោយប្រសិទ្ធភាព ឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុង និង មានភាពទទួលខុសត្រូវ ស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ។ ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរខេត្ត ក្រុងស្រុក ត្រូវបង្កើន និងពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ អនាម័យ បរិស្ថានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពាក់ព្រះខែ និង អកអំបុក នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមប្រឹក្សាក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.