Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

ដោយ Pothe Thun
14/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ដាញិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពផ្លូវគ្រួសក្រហមមួយខ្សែ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីធ្វើការជួសជុលរួចរាល់មួយរយភាគរយ។

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងជាង ១២គីឡូវម៉ែត្រ ទំហំទទឹងខ្នងលើ ៦ម៉ែត្រ ភ្ជាប់ពីឃុំតាយ៉ែក ស្រុកសូទ្រនិគម ទៅឃុំពង្រលើ ស្រុកជីក្រែង ខេត្ដសៀមរាប ប្រើប្រាស់ថវិការាជរដ្ឋាភិបាលជួលជុល ក្រោមគម្រោងថែទាំខួបក្រាលគ្រួសក្រហម ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប។ ផ្លូវនេះបានជួសជុលឡើងវិញរយៈពេលបីខែ ដោយចាប់ពីខែកក្កដា ដល់ខែតុលាឆ្នាំ២០២៣នេះ ដែលមកដល់ពេលនេះ ជួសជុលរួរាល់ ១០០ភាគរយហើយ។

លោកបន្ថែមថា ផ្លូវគ្រួសក្រហមមួយខ្សែនេះ បានសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទចាប់តាំងឆ្នាំ២០១៩មក ប៉ុន្ដែត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ពិធបាកធ្វើដំណើរ ដោយមានគ្រហ៊ុកធំៗ ដោយសារទឹកជំនន់ផង និងដោយសាររថយន្ដដឹកជញ្ជូនលើសទម្ងន់ផង ទើបធ្វើឱ្យពិបាកធ្វើដំណើរ ខណៈដែលនៅតំបន់នោះសំបូរដោយដំណាំកសិកម្មដូចដំឡូង ស្វាយចន្ទីជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយការចុះពិនិត្យនេះ លោកប្រធានមន្ទិរបានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញបានទទួលស្គាល់ពីគុណភាពមួយរយភាគរយ បន្ទាប់ពីបានវាយតម្លៃលទ្ធផលរួចរាល់ ហើយក្រុមការងារក៏បានបន្ដចុះពិនិត្យមើលផ្លូវនៅតាមបណ្ដាស្រុកជាច្រើននៅក្នុងខេត្ដសៀមរាប បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ផងដែរ។

លោកក៏បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០២៣នេះ គិតត្រឹមថ្ងៃទី១០ ខែតុលា ទូទាំងខេត្តសៀមរាប មានហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចំនួន ៦៨ខ្សែ ប្រវែងសរុប ៥៦៥.៧៤៦ម៉ែត្រ ក្នុងនោះមានផ្លូវលិចទឹក ទឹកហូរដាច់តួផ្លូវ ទឹកច្រោះជើងទេរជាដើម៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​អភិវឌ្ឍន៍ជនបទគុណភាពផ្លូវគ្រួសក្រហម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.