Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

ដោយ Pothe Thun
14/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងាកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្ម ដោយមានការសម្របសម្រួលនិងធ្វើបទបង្ហាញពីគ្រូឧទ្ទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពក្នុងការរៀបចំផែនការថវិកា ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រនារីរតនៈ ជូនដល់លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ទាំងថ្នាក់ក្រសួង និងមន្ទីរកិច្ចការនារីរាជធានី-ខេត្តចំនួនជាង១៣០រូប។សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃពីទី១៣ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ ធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប និងបានប្រារព្ឋពិធីបិទក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកស្រី យូ សុភាអភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា៖កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធថវិកា ផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាល និង ចាប់ផ្តើមដំបូងនៅឆ្នាំ ២០០៤ ហើយបច្ចុប្បន្ន បាន ឈានដល់ដំណាក់កាលទី ៤ ក្នុងគោលដៅ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។លោកជំទាវ រដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ក្រសួងកិច្ចការនារី តែងបានចាត់ទុកថា ការកសាង និងការអភិវឌ្ឍ សមត្ថភាពមន្ត្រីរាជការ លើជំនាញសំខាន់ៗ ជាពិសេសការរៀបចំផែនការថវិកា ឆ្លើយតបនឹងយេនឌ័រ គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបានសម្រាប់គាំទ្រ និងអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈ សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើតប្រសិទ្ធភាពនៃការបម្រើសេវាជូនប្រជាជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងន័យនេះ, ជាមួយនឹងការទទួលបាននូវសិទ្ធិអំណាចក្នុងការគ្រប់គ្រងធនធានហិរញវត្ថុរបស់ខ្លួន ក្រសួងកិច្ចការនារី នឹងត្រូវមានការទទួលខុសត្រូវខ្ពស់ លើការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ព្រមទាំងចំគោលដៅ ដែលបានកំណត់ ដើម្បីសម្រេចឱ្យបានលទ្ធផលតាមការរំពឹងទុក យើងក៏នឹងពិនិត្យឡើងវិញលើរចនាសម្ព័ន្ធកម្មវិធី ជាពិសេសយកចិត្តទុកដាក់កែលម្អសូចនាករសមិទ្ធកម្ម នៅតាមកម្រិតកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ក្នុងគោលបំណងបង្កើនគុណភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (BSP) ក៏ដូចជាប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិកាប្រចាំឆ្នាំ។គួរកត់សម្គាល់ផងដែរថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៤ នេះ រាជរដ្ឋាភិបាល បានផ្ទេរសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវ កាន់តែច្រើនឡើងដល់ក្រសួង ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និងការអនុវត្តថវិកាកម្មវិធីពេញលេញ។

ការផ្លាស់ប្តូរនេះ ទាមទារឱ្យគ្រប់ ក្រសួង ស្ថាប័ន ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និងជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្នុងមាត្រា ១៤ ចែងថា “មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ។
ការណ៍នេះ ឆ្លុះឱ្យឃើញពីតម្រូវការចាំបាច់ ក្នុងការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចគោលដៅ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

 

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស

Tags: ​ក្រសួង​កិច្ចការនារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.