Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

ដោយ Pothe Thun
20/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប៊្រូល ជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលទទួលជ័យលាភីអាជ្ញាបណ្ណទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន (FEE) ដែលជាសណ្ឋាគារ និងសាលាដែលមិនមានការប្រើប្រាស់សម្ភារៈប្លាស្ទីក។

លោក Pramod Kumar Sharma នាយកជាន់ខ្ពស់ផ្នែកអប់រំ នៃស្ថាប័នមូលនិធិអប់រំបរិស្ថាន បានឲ្យដឹងថា ស្ថាប័នមូលនិធិអប់រំបរិស្ថាន (FEE) គឺជាអង្គការអន្តរជាតិ ដែលបង្កើតឡើងដើម្បីឧទ្ទិសដល់ការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (ESD) មានសមាជិកជាង១០០ នឹងកំពុងធ្វើការនៅក្នុង៨១ប្រទេស ហើយមូលនិធិនេះ បានផ្តល់នូវសិទ្ធសេរីភាពដល់មនុស្សឲ្យធ្វើសកម្មភាពប្រកបដោយអត្ថន័យ និងមានគោលបំណងដើម្បីបង្កើតនិរន្តរភាពពិភពលោក ដែលឲ្យមានលក្ខណៈប្រសើរជាងមុន។

ថ្លែងក្នុងពិធីប្រគល់ជ័យលាភី អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រងី្ស បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ដូចជាផែនការយុទ្ធសាស្រ្តជាគន្លឹះជាច្រើន ដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសគឺជម្រុញដល់ការរីកចម្រើននូវសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនោះវិស័យដែលលេចធ្លោជាងគេនោះ គឺវិស័យទេសចរណ៍ ដោយហេតុថាខេត្តសៀមរាប គឺជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យ ដែលជាស្នាដៃដ៏ល្អឯកបន្សល់ទុកពីបុព្វបុរសខ្មែរយើង និងជាទឹកដីពោរពេញទៅដោយរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឲ្យតំបន់សៀមរាប-អង្គរនេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ចូលមកទស្សនាកម្សាន្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា ការទទួលបានរង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី របស់សាលាសណ្ឋាគារ និ ទេសចរណ៍ ប៉ូលឌុលប៊្រូល នាពេលនេះ គឺត្រូវពឹងផ្អែកលើការវាយតម្លៃរបស់មូលនិធិសម្រាប់ការអប់រំបរិស្ថាន ដែលបានកំណត់ទៅលើការចូលរួមជាមួយសិស្សនៅក្នុងសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ជីវចម្រុះ ការអភិរក្សនិងនិរន្តរភាពនៅក្នុងសាលារៀន និងសហគមន៍។ ការអប់រំអំពីបញ្ហាសម្រាម និងកាកសំណល់ ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរ អាកប្បកិរិយាជាវិជ្ជមាន លើកកម្ពស់ការអប់រំ និងការអភិរក្សព្រៃឈើ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តោតសំខាន់ឆ្ពោះទៅការកសាងបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា សំដៅក្នុងកិច្ចអភិវឌ្ឍប្រទេសឲ្យមានភាពជឿលឿន ដូចបណ្តាប្រទេសលើពិភពលោក ព្រមទាំងផ្តល់នូវយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលអ្នកពាក់ព័ន្ធទាំងអស់បានខិតខំជម្រុញអនុវត្តន៍ជាបន្តបន្ទាប់ សំដៅធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ និងមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថទាំងស្ថាប័នរដ្ឋ វិស័យឯកជន ចំពោះអនាម័យ និងបរិស្ថាន។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា តាមរយៈកម្មវិធីមូលនិធិសម្រាប់ការអប់រំបរិស្ថាន សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ត្រូវបានលែងមានការប្រើប្រាស់សម្ភារៈប្លាស្ទីក ដែលធ្វើឲ្យសាលាមួយនេះ បានទទួលរង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់សិស្ស ក៏ដូចថ្នាក់ដឹកនាំទាំងអស់ ចូលរួមលើការផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន អនាម័យ សុខភាព ដល់ប្រជាពលរដ្ឋ ពីផលប៉ពាល់នៃការប្រើប្រាស់ប្លាស្ទីក ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលធ្វើ ឲ្យប៉ះពាល់ដល់បរិស្ថានភពផែនដីទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ , បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.