Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
20/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគាសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ រួមនឹងអាងស្តុកទឹក១ បង្គន់២ ក្លោងទ្វារ និងរបងព័ទ្ធជុំវិញ នៅក្នុងនៅសាលាបឋមសិក្សា សៀង ណាំ ស្ថិតនៅភូមិប្ញស្សី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំណាយថវិកាចំនួន ៨៥.០០០ដុល្លារ ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ,លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ និងសប្បុរសជនជប៉ុន រួមជាមួយពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក អូនីស៊ិ តូស៊ីអុ តំណាងម្ចាស់ជំនួយ មានប្រសាសន៍ថា លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ បានទទួលមរណៈភាពហើយ តែគាត់បានបរិច្ចាគធនធានថវិកាមកដល់សមាគមសិក ព្រោះចង់ឱ្យកុមារនៅប្រទេសកម្ពុជា បានសិក្សារៀនសូត្រ មានចំណេះដឹង និងមានសមត្ថភាពដើម្បីរួមចំណែកបន្តកិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ព្រោះថា ១០ឬ២០ឆ្នាំខាងមុខទៀត កុមារៗនៅទីនេះនឹងក្លាយជាអ្នកបន្តវេន ជាសសរទ្រូងដ៏រឹងមាំ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិតពីរៀមច្បងយើង។

ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ មានប្រសាសន៍ថា ភូមិចំនួន៣ នៅមូលដ្ឋាននេះ រួមមានភូមិឬស្សី ភូមិល្បើក និងភូមិបុស្សធំ កន្លងមកគឺគ្មានសាលារៀនទេ ដោយក្មួយៗ ចៅៗត្រូវធ្វើដំណើរឆ្ងាយដើម្បីទៅសាលា បើក្នុងស្ថានភាពរដូវវស្សាវិញ គឺកាន់តែលំបាកក្នុងការធ្វើដំណើរទៅមក។ ដោយឃើញស្ថានភាពនេះ និងទទួលបានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ក៏បាននាំតំណាងសមាគមមកពិនិត្យទីតាំង ដើម្បីជួយសាងសង់អគារសិក្សាថ្មីនេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមតំណាងរាស្ត្រ បន្តថា ទោះបីលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ បានទទួលមរណៈភាពច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មានទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា និងបានផ្តាំទុកពេលគាត់មរណៈភាពទៅទ្រព្យសម្បត្តិដែលមាននៅសេសសល់របស់លោកស្រី គឺឱ្យយកមកជួយប្រជាជនកម្ពុជា ជាពិសេសជួយកសាងអគារសិក្សាសម្រាប់កុមារដើម្បីគាត់បានរៀនសូត្រក្លាយជាធនធានមនុស្សប្រកបដោយសីលធម៌ មានចំណេះដឹងមានសត្ថភាពក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យមានការរីចម្រើនតទៅអនាគត។

ឯកឧត្តម ក៏បានរម្លឹកផងដែរថា រយៈពេល២៣ឆ្នាំកន្លងមកនេះ មាគមសិក បានជួយឧបត្ថម្ភដល់ខេត្តសៀមរាប នៅតាមបណ្តាឃុំស្រុកមួយចំនួន មានអគារ៣៧ខ្នង សម្ភារៈសិក្សា សម្ភារៈកីឡា ជីកអណ្តូងស្នប់ចំនួន ៣.៦៤៦អណ្តូង កសាងអាង និងបណ្តាញចែកចាយទឹកស្អាត២កន្លែង នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម។ ហើយក្នុងនោះ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ ក៏បានជួយកសាងអគារសិក្សាចំនួន ១១ខ្នង ក្នុងឃុំមួយចំនួននៃស្រុកក្រឡាញ់ ទៀតផង៕

អត្ថបទ និងរូបភាព៖លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សា សៀង ណាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.