Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

ដោយ Pothe Thun
14/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយនិងក្រសួងផែនការ និងដោយមានការគាំទ្រថវិកាពីអង្គការUND បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ។

ក្នុងអង្គសិក្ខាសាលានេះដែរក៍មានការចូលរួមជាសិក្ខាកាមពីសំណាក់ លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន តំណាង មន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកក្រុងស្រុក ព្រមទាំងលោក លោកស្រី ប្រធាន ការិយាល័យស្រុកប្រតិបត្តិសុខាភិបាលផងដែរ ។ ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនាពេលនេះ គឺក្នុងគោលបំណង៖ ណែនាំនិងផ្សព្វផ្សាយបន្ថែមនូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រនៅកម្រិតថ្នាក់ជាតិ និងជំរុញ ការប្រើប្រាស់កម្មវិធីសាធារណៈ(Public IDPoor APP) ដល់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការចូលរួមបានទូលំទូលាយ ក្នុងការផ្តល់មតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទុយ ស៊ីនណា បានបន្តថាក្រៅពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបានពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀតដែល ទាំងនេះបាន បង្ហាញពីចំណុចសំខាន់ៗចំនួន៧ គឺ៖ ១.ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការផ្លាស់ប្ដូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្ន័យតាមតម្រូវការ, ៣.បរិយាបន្ននៃគ្រួសារងាយរងហានិភ័យ(គ្រួសារក្បែរក្រ), ៤.ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុនិងកម្រងសំណួរ, ៥.ដំណើរការឌីជីថលភាវូបនីយកម្មពីការធ្វើការងារដោយប្រើក្រដាសទៅការកត់ត និងការរក្សាទុកទិន្នន័យតាមរយៈឌីជីថល, ៦.មុខងារថ្មីនៅក្នុងនីតិវិធី គឺការកែសម្រួលនិងលុប ទិន្នន័យដែលបានបញ្ចូល, និងទី៧.យន្តការគណនេយ្យភាព គឺ យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដែលយើងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ។

ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងបញ្ជាក់បន្ថែមឱ្យដឹងទៀតថាក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និងគេហទំព័រ www.idpoor.gov.kh សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុម ការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ។
ហើយកម្មវិធីថ្មីនេះដែរក៍បានភ្ជាប់ជាមួយ ប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជ ធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកមានចំណែក ពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំដ៍ខ្ពង់ប្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងខិតខំចូលរួមអនុវត្ត ឱ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែល ផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានដាក់ឱ្យចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣ នេះរួមមាន ៖១. ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ៤. ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទផងដែរ ៕

អត្ថបទ និង រូបភាព ៖ លោក ទ្រា ពន្លឺ

Tags: នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្ររដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប៊្រូល ក្រុងសៀមរាប ទទួលបានជ័យលាភីទង់បៃតង តាមរយៈការមិនប្រើប្រាស់សម្ភារៈប្លាស្ទីក ពីមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE)

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា សៀង ណាំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធធ្វើយុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការចុះឈ្មោះកុមារឲ្យចូលរៀន ជាពិសេសកុមារដែលមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.