Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ដោយ Pothe Thun
14/11/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតជំនាញវះកាត់បីនាក់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានធ្វើការវះកាត់ចំពោះទារកដែលមានអវៈយវៈលើសដោយជោគជ័យ និងអមដោយការសាទរយ៉ាងក្រៃលែងពីសំណាក់ពលរដ្ឋកម្ពុជា។

សម្រាប់ភាពជោគជ័យក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជានេះ អគ្គនាយកមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការសម្រេចបានជោគជ័យនូវបេសកកម្មសង្គ្រោះកុមារនេះគឺជាការចង់បានបំផុតរបស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ ស្ថាបនិករបស់មន្ទីរពេទ្យគន្ធបុប្ផា។ កាលពីនៅមានជីវិត លោកវេជ្ជបណ្ឌិតរីចន័រ ពិតជាចង់បាននូវវេជ្ជបណ្ឌិតជាជនជាតិខ្មែរ មានជំនាញច្បាស់លាស់អាចព្យាបាលកុមារដោយខ្លួនឯង ដោយមិនចាំបាច់មានវត្តមានគ្រូពេទ្យបរទេស។

លោកវេជ្ជបណ្ឌិតបន្តទៀតថា មកដល់សព្វថ្ងៃនេះ សមត្ថភាពរបស់វេជ្ជបណ្ឌិតខ្មែរកាន់តែមានភាពរីកចម្រើនខ្លាំង មានជំនាញច្បាស់លាស់។ ជាក់ស្តែងដូចជាការវះកាត់អវៈយវៈរបស់ទារកដែលមកពីស្រុកសំពៅលូន ខេត្តបាត់ដំបងនេះជាដើម។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទារកដែលទើបនឹងកើតបាន២ថ្ងៃម្នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃពេទ្យបង្អែកស្រុកបរវេល ខេត្តបាត់ដំបង ធ្វើការបញ្ជូនមកកាន់ផ្នែកសង្គ្រោះកុមារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ បន្ទាប់ពីធ្វើការតាមដានយ៉ាងម៉ត់ចត់ ក្រុមគ្រូពេទ្យជំនាញចំនួនបីនាក់ ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន, លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ជួយសង្រ្គោះទារកដែលមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំ ដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។ បន្ទាប់ពីវះកាត់ទទួលបានជោគជ័យ ទារករូបនេះ បានចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញជាមួយស្ថានភាពសុខភាប្រក្រតី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្ត្រាចារ្យ កែវ សុខា បានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យនេះ វាក៏អាស្រ័យបានពីការចូលរួមមិនអាចខ្វះបានពីក្រុមការងារគ្រប់ផ្នែករបស់មន្ទីរពេទ្យ។ លោកថាបើគ្មានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីគ្រប់ផ្នែកទេ ការជួយសង្គ្រោះទារករូបនោះមិនទទួលបានជោគជ័យនេះឡើយ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរពេទ្យជ័យវរ្ម័នទី៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

ក្រសួងកិច្ចការនារីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ថវិកាសមិទ្ធកម្មរយៈពេល២ថ្ងៃនៅខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួងផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.