Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

ដោយ Pothe Thun
13/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects
ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects
ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៣នេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ រស់នៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ និងក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគផ្សេងៗ ពីសប្បុរសជនបរទេសមកពីប្រទសអូស្ត្រាលី និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects ។

លោកស្រី Gail Isedale តំណាងសប្បុរសជនមកពីប្រទេសអូស្ត្រាលី មានប្រសាសន៍ថា សប្បុរសជនបរទេសមកពីប្រទសអូស្ត្រាលី មិនមែនជាអ្នកសម្បូរធនធានអ្វីទេ តែដោយក្តីអាណិតស្រឡាញ់ និងដឹងពីភាពខ្វះខាតរបស់បងប្អូន តាមរយៈអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects ក៏បានរៃអង្គាសពីសប្បុរសជនតាមសហគមន៍នៅប្រទេសអូស្ត្រាលី ដើម្បីយកមកជួយរំលែកការខ្វះខាតទៅតាមលទ្ឋភាពដែលអាចធ្វើបាន។ ហើយចំពោះស្បៀងអាហារផ្តល់ជូននេះ ថ្វីត្បិតតែតិចតួច តែក៏អាចជួយដោះស្រាយជីវភាពបងប្អូនបានមួយគ្រាៗ និងបង្ហាញពីការជួយគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សជាតិផងគ្នា។

តំណាងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects លោក ទូច ដារិទ្ធ មានប្រសាសន៍ដែរថា សប្បុរជនបរទេសមកពីអូស្ត្រាលីនេះ តែងតែជួយឧបត្ថម្ភគាំទ្រផ្តល់ជំនួយតាមរយៈអង្គការជាច្រើនដងមកហើយ ដោយអង្គការតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគាត់ផ្តល់ទិន្នន័យ និងភាពច្បាស់លាស់អំពីគ្រួសារមានភាពខ្វះខាតជាក់ស្តែង។ ជារឿយៗអង្គការផ្តោត និងផ្តល់ជូនគ្រួសារខ្វះខាតដោយសារបាត់បង់ការងារ ជនចាស់ជរា និងគ្រួសារមានកូនច្រើន។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

ក្នុងឱកាសនោះដែរ ព្រះគ្រូ ភ្លឿន រដ្ឋ គ្រូសូធ្យស្តាំវត្តអធ្វា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តខិតខំដាំដំណាំរួមផ្សំ និងស្វែងរកការងារការងារដោយភាពត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជាការបរិភោគស្អាត រក្សាអនាម័យ ដើម្បីចៀសវាងជំងឺរាគរុសផ្សេងៗ បណ្តាលឱ្យខាតបង់ថវិកាគ្រួសារ។

សូមជម្រាបថា អំណោយជាគ្រឿងឧបភោគបរិភោគដែលបានចែកជូនពលរដ្ឋទាំង ២៥០គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី១០កញ្ចប់ ត្រីខ ៣កំប៉ុង និងទឹកស៊ីអ៊ីវ ១ដបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​សប្បុរសជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.