Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

ដោយ Pothe Thun
13/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ដែលធ្វើឡើងនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រជាពលរដ្ឋដែលទទួលបានផលពីគម្រោងលាភ បានលើកឡើងថា គម្រោងលាភ ដែលបានដាក់ឲ្យអនុវត្តរយៈ៦ឆ្នាំមកនេះ ពិតជាបានផ្លាស់ប្តូរជីវភាពរបស់ពួកគាត់ឲ្យមានភាពល្អប្រសើរ ដូច្នេះពួកគាត់ចង់ឃើញរាជរដ្ឋាភិបាលនៅអនុវត្តបន្តគម្រោងមួយនេះទៀត ដើម្បីជួយដល់គ្រួសារក្រីក្រផ្សេងទៀត ព្រោះគម្រោងនេះ បានជួយដល់ពួកគាត់ឱ្យមានមុខរបរ និងចេញផុតពីការលំបាក។

សូមជម្រាបថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច តាមរយៈការបង្កើនលទ្ធភាពរបស់គ្រួសារក្រីក្រមានប័ណ្ណក្រីក្រកម្រិតទី១ និង កម្រិតទី២ និងជនងាយរងគ្រោះ នៅតំបន់ជនបទ និងទីក្រុងឱ្យទទួលបាននូវសេវាមូលដ្ឋានចាំបាច់នានាមានដូចជា សេវាហិរញ្ញវត្ថុបណ្តុះបណ្តាល ជំនាញបច្ចេកំទេសឱកាសបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ខ្នាតតូច ធ្វើឱ្យជីវភាពរបស់ពួកគាត់បានប្រសើរឡើងចាកចេញពីភាពក្រីក្រ។ គម្រោងនេះ គាំទ្រដោយធនាគារ ពិភពលោកដឹកនាំសម្រសម្រួលដោយក្រសួងមហាផ្ទៃ ហើយអនុវត្តផ្ទាល់ដោយរដ្ឋបាលខេត្តសៀមរាប និងសាលារាជធានីភ្នំពេញ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា សម្រាប់នៅខេត្តសៀមរាប គម្រោងលាភ បានអនុវត្តនៅក្នុងឃុំ សង្កាត់គោលដៅ ចំនួន៤៧ នៃក្រុងស្រុកចំនួន ៩ ។ ក្នុងការអនុវត្តរយៈពេល៦ ឆ្នាំនេះ គម្រោងសម្រចបាននូវសមិទ្ធផលសំខាន់ៗរួមមាន បានកែប្រែដល់ប្រជាពលរដ្ឋដោយបានផ្លាស់ប្តូរផ្នត់គំនិតខិតខំប្រឹងប្រែងអភិវឌ្ឍន៍ការងារប្រចាំថ្ងៃដោយបានប្រែជីវភាពក្រីក្រ ផ្លាស់ប្តូរពីរបៀបរបបនៃការគ្រប់គ្រង ដោយបញ្ជ្រាបការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិតេយ្យនៃក្រុមនីមួយៗ។ ក្នុងស្មារតីនេះ លោកសង្ឃឹមថា រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍ នឹងបន្តគាំទ្រ និងផ្តល់ឱកាសដើម្បីអនុវត្តគម្រោងប្រភេទបែបនេះនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភថ្នាក់ជាតិ បានមានប្រសាសន៍ថា គម្រោងនេះ បានចងក្រងក្រុមជួយខ្លួនឯង ក្រុមផលិត និងសហគមន៍កសិកម្ម ធ្វើឱ្យពួកគាត់ចេះបង្កើនដើមទុនការផលិតនិងស្វែងរកទីផ្សារ។ ទុនបង្វិលក្នុងក្រុមបានជួយសម្រាលទុក្ខលំបាក ពួកគាត់បានជាច្រើន តាមរយៈកម្ចីប្រាក់ពីក្រុមយកទៅព្យាបាលជំងឺបន្ទាន់ និងការប្រកបរចិញ្ចឹមជីវិត ដូចជាដាំដំណាំ ចិញ្ចឹមសត្វ (មាន់ ជ្រូក ត្រី…) និងមានដើមទុនបង្កើន មុខរបរលក់ដូរ ។ល។ ដូច្នេះគម្រោងលាភ ពិតជាបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បាន ស្នើឱ្យការិយាល័យសម្របសម្រួលគម្រោង ក្រសួងមហាផ្ទៃធ្វើការរៀបចំចងក្រងនិងផ្សព្វផ្សាយនូវសមទ្ធិផលនិងបទពិសោធន៍ទាំងនេះជូនដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការសិក្សាស្រាវជ្រាវ នូវបទពិសោធន៍ល្អៗ ដែលជាសមទ្ធិផលរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ។ ទន្ទឹមនេះ ផ្អែកលើសមទ្ធិផលទាំងនេះ ឯកឧត្តមក៏បានស្នើឱ្យធនាគារពិភពលោកធ្វើការពិនិត្យពិចារណា ក្នុងការបន្ត និងពង្រីកគម្រោងប្រភេទនេះ ដល់បណ្តាខេត្តដទៃទៀត តាមស្ថានភាពជាក់ស្តែង ដោយសារគម្រោងនេះ បានចូលរួមដោះស្រាយ និងជួយដល់គ្រួសារប្រជាជនក្រីក្រពិតប្រាកដ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គម្រោង​លាភ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជនបរទេស និងអង្គការមនុស្សធម៌កម្ពុជាខេត្តសៀមរាប Pod Projects

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកសូទ្រនិគម ក្រោយបញ្ចប់ការជួសជុល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.