Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិឱម៉ាល់ ឃុំសំបូរ និងភូមិតាំងយូរ ឃុំស្រណាល ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី

ដោយ Pothe Thun
13/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងអាជ្ញាធរស្រុកក្រឡាញ់ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីស្ថិតនៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្តែតរង្សីដំណាក់ខ្ចាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋចំនូន ២ភូមិ គឺភូមិឱម៉ាល មានក្បាលដីចំនួន ៥៤៤ក្បាលដី និងភូមិតាំងយូរ មានចំនួនក្បាលដី ៦ក្បាលដី ស្ថិតក្នុងឃុំ២ គឺឃុំសំបូរ និង ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី។ នៅក្នុងការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនេះ គឺតម្រួវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារ ដើម្បីយកផ្ទៀងផ្ទាត់នៅក្បាលដីរបស់ខ្លួន គឺទុកឲ្យរយ:ពេល ១៥ថ្ងៃ សម្រាប់ត្រួតពិនិត្យមើល នឹងផ្ទៀងផ្ទាត់បញ្ជីឈ្មោះក្បាលដី។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានបង្ហាញថា ក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប ដោយមានកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាបផងដែរ។

លោក បានបន្តថា ចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ,បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី, អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦ និងសារាចរណែនាំលេខ ០១ ដនស/សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២ អនុវត្តនីតិវិធីន ការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ តាមរយៈការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋខ្មែរ។ ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចបាន ៨៧ ភូមិហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ លោក មឿ សុភី អភិបាលរងស្រុកក្រឡាញ់ បានលើកឡើងថា កន្លងមកអាជ្ញាធរខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ក្នុងការចុះវាស់វែងកំណត់ព្រំដីនៃតំបន់២ជាប់មាត់បឹងទន្លេសាប ដោយការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់២ដែលបានចុះនៅក្នុងសៀវភៅបញ្ជីពីរប្រភេទដែលកត់ត្រាទិន្ន័យក្បាលដីក្នុងភូមិមួយគឺ សៀវភៅគោលបញ្ជីដីធ្លី និងសៀវភៅចុះបញ្ជីសិទ្ធិប្រើប្រាស់ និងអាស្រ័យផលដីតំបន់២។

លោក បានបញ្ជាក់ទៀតថា ដូច្នេះ រដ្ឋបាលសុរិយោដីដែលមានសមត្ថកិច្ច ត្រូវចងចាំ និងយកចិត្តទុកដាក់ដល់ការដើរលេខក្បាលដីនៅពេលដែលមានតម្រូវការចុះបញ្ជីបន្ត ពិសេសការបំបែក ក្បាលដី និងការបង្រួមក្បាលដីកម្មសិទ្ធិ ក៍ដូចជាការចុះបញ្ជីអំពីសន្តតិកម្មពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ និងអាស្រ័យ ផលផងដែរ ដែលតម្រូវឱ្យប្រើលេខក្បាលដីថ្មីបន្តពីលេខក្បាលដីចុងក្រោយក្នុងភូមិ ហើយដែលក្បាលដីទាំងនោះ ត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីពីរប្រភេទផ្សេងគ្នា។ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសុរិយោដីនឹងចុះធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យចុះបញ្ជីដី ដោយបន្ថែមព័ត៌មានពាក់ព័ន្ធនឹងការចុះបញ្ជីសិទ្ធិប្រើប្រាស់ និងអាស្រ័យផល និងណែនាំអំពីការប្រើប្រាស់ជាដើម៕

អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

កូនចាមរី(ច័ន្ទគីរី)ជាង ៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប ព្រះសង្ឃ និងប្រជាពលរដ្ឋសហការនាំគ្នាដាំអមសងខាងដងផ្លូវទៅភ្នំក្រោម

កូនចាមរី(ច័ន្ទគីរី)ជាង ៧០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សៀមរាប ព្រះសង្ឃ និងប្រជាពលរដ្ឋសហការនាំគ្នាដាំអមសងខាងដងផ្លូវទៅភ្នំក្រោម

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះ នៅតំបន់ជនបទស្នើដល់រាជរដ្ឋាភិបាលបន្តអនុវត្តគម្រោងលាភ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.