យោធាអាមេរិក ទំនងជានឹងបង្កើនប្រតិបត្តិការ ប្រឆាំងពួកតាលីបង់
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ទំនងជានឹងបង្កើនជំហាន នៃប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងកំណើន ក្នុងការវាយប្រហារពីពួកតាលីបង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្យួរចោលកិច្ចពិភាក្សាសន្តិភាព ជាមួយពួកបះបោរនេះ។ នាយកឧត្តមសេនីយ៍ម៉ារីន សហរដ្ឋអាមេរិក លោក Kenneth McKenzie ជាប្រធាននៃមេបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក ...