Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលរងខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋរៀនរស់នៅត្រូវបន្សាំខ្លួនទៅនឹងបរិបទនៃជំងឺកូវីដ-១៩

ដោយ Pothe Thun
10/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
អភិបាលរងខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋរៀនរស់នៅត្រូវបន្សាំខ្លួនទៅនឹងបរិបទនៃជំងឺកូវីដ-១៩
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្នាំ២០២០នេះ ជាឆ្នាំដែលពិភពលោកទាំងមូលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលមកដល់បច្ចុប្បន្ន ស្ថានភាពនៃជំងឺកូវីដ-១៩នេះ នៅតែមានសភាពស្រួចស្រាវ ដែលធ្វើចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន ហើយបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង៥១លាននាក់ ក្នុងនោះអ្នកស្លាប់មានចំនួនជាង ១លាន២សែននាក់ ខណៈអ្នកជាសះស្បើយឡើងវិញជាង ៣៦លាននាក់ ដូច្នេះតួលេខទាំងអស់នេះ ក៏បានរាប់ទាំងប្រទេសកម្ពុជាយើងផងដែរ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្ថែមថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនបាត់បង់ការងារធ្វើ និងប៉ះពាល់ដល់សេដ្ឋកិច្ចជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះស្ថិតក្នុងដំណាក់កាលនេះ សូមប្រជាពលរដ្ឋទាំងអស់ រៀនរស់នៅដោយបន្សាំខ្លួនទៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩នេះ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ , ពេលចេញដើរខាងក្រៅ ឬទៅតាមទីប្រជុំជនត្រូវពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព ជាដើម ព្រោះថា យើងអាចភ្លេចកូវីដបាន តែកូវីដមិនដែលភ្លេចយើងទេ ជាពិសេសសម្រាប់បងប្អូនដែលចង់ធ្វើការចំណាកស្រុកទៅប្រទេសក្រៅ គួរបឈ្ឈប់សិនទៅ ហើយងាកមកធ្វើកសិកម្មនៅតាមភូមិស្រុករបស់យើងវិញ ព្រោះស្ថិតនៅក្នុងបរិបទនៃកូវីដនេះ មានតែវិស័យកសិកម្មទេដែលអាចទ្រទ្រង់ជីវភាពរបស់បងប្អូនបាន ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីចែកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សាលាវេស្ទើន ជូនប្រជាពលរដ្ឋចំនួន៩០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកអង្គរជុំ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ។

ជាមួយគ្នានោះដែរលោកអភិបាលរងខេត្តសៀមរាប បានថ្លែងនូវការអរគុណចំពោះសាលាវេស្ទើនដែលបានជួយឧបត្ថម្ភជាស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកអង្គរជុំនាពេលនេះ ដែលសកម្មភាពនេះ បង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ និង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ព្រោះថា ក្រៅពីការរងគ្រោះដោយសារជំងឺកូវីដ-១៩ ខេត្តសៀមរាបយើងក៏បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងផងដែរ ហើយបើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើឲ្យខូចខាតស្រូវស្រែ លើផ្ទៃដីដែលរងការខូចខាតធ្ងន់ធ្ងរ និងត្រូវស្តារឡើងវិញ មានទំហំប្រមាណជាង៨០០ហិកតា ក្នុងចំណោមផ្ទៃដីដែលទទួលរងផលប៉ះពាល់ប្រមាណជាង១ម៉ឺនហិកតា ៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កូវីដ-១៩មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.