Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

ដោយ Pothe Thun
17/11/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ មកពីភូមិចំនួន៨ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនមកពីប្រទេសអូស្ត្រាលី ផ្ដល់តាមរយៈ លោក ទូច ដារិទ្ធ ប្រធានក្រុមយុវជនចុះជួយសង្កាត់សៀមរាប និងជាប្រធានអង្គការសប្បុរសធម៌កម្ពុជា ខេត្តសៀមរាប (Pod Projects)។

លោក ទូច ដារិទ្ឋ មានប្រសាសន៍ថា ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្ដីសុខ មិនអាចជៀសរួចឡើយគ្រាន់តែទំហំទុក្ខ និងសេចក្ដីសុខនោះវាខុសគ្នា ហើយស្បៀងអាហារផ្ដល់ជូននៅពេលនេះគ្រាន់តែជាការជួយសម្រាលការលំបាកបានមួយគ្រាៗប៉ុណ្ណោះ។ ហេតុនេះយើងត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗ និងកែខៃមុខរបរអាជីវកម្មឱ្យស្របតាមសមត្ថភាពរបស់ខ្លួន។

លោកស្រី Melinda តំណាងសប្បុរសជនមកពីអូស្ត្រាលី បានសម្ដែងនូវនូវការកោតសរសើរ និងសង្កេតឃើញពីភាពប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័សក្នុងមូលដ្ឋាន និងភាពអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល។ អស់រយៈពេល១២ឆ្នាំមកហើយ ដែលក្រុមសប្បុរសជនអូស្ត្រាលីបានគៀងគរមូលនិធិមកចូលរួមចែករំលែកការលំបាកដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងសង្កាត់សៀមរាប តាមរយៈការអំពាវនាវរបស់អង្គការសប្បុរសធម៌កម្ពុជា និងអាជ្ញាធរមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីមានប្រសាសន៍ថា កម្ពុជាពិតជាមានការរីកចម្រើននិងប្រែប្រួលឆាប់រហ័សយ៉ាងពិតប្រាកដ តែអ្វីដែលមិនប្រែប្រួលនោះ គឺស្នាមញញឹម និងភាពរួសរាយរាក់ទាក់ និងសាមគ្គីភាពរបស់ប្រជាសហគមន៍តាមមូលដ្ឋាន កត្តាទាំងនេះបានស្រូបទាញបេះដូង និងផ្ដល់ភាពកក់ក្ដៅចំពោះរូបគាត់ ពោលគឺកម្ពុជាជាផ្ទះទី២ របស់គាត់ គាត់ស្រឡាញ់កម្ពុជា។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី ចក់ ដារី សមាជិកាសង្កាត់ បានថ្លែងអំណរព្រះគុណដល់ព្រះចៅអធិការវត្តអធ្វា និងអង្គការសប្បុរសធម៌កម្ពុជាខេត្តសៀមរាប រួមនឹងសប្បុរសជន ដែលបានលះបង់ធានធានថវិកា និងពេលវេលានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលនេះវាពិតជាការងារមនុស្សធម៌ និងរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារទីទ័លក្រ អាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយៈពេល។

លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនដ៏ទៃទៀត មេត្តាបន្តផ្ដល់អំណោយជាមនុស្សធម៌ឱ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរសង្កាត់មានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងមានគ្រប់ទីតំបន់មិនថាតែប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍដូចជាកម្ពុជាយើងនោះទេ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.