Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ដោយ Pothe Thun
18/11/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្ដីពីបញ្ហាគ្រឿងញៀន នៅទីរួមខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

យុទ្ធនាការនេះ មានគោលបំណងបន្តជំរុញស្មារតី និងចលនាជាតិតែមួយ ដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានសកម្មគ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដោយផ្ដោតសំខាន់លើគោលការណ៍ “ម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន”។

សភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ដែលបានជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀនមានចំនួន ១០លើក រួមជាមួយសារាចរណែនាំ និងបទបញ្ជាផ្សេងៗ សំដៅដល់ការធ្វើយ៉ាងណារួមគ្នាជាចលនាជាតិមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿងញៀន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ការងារផ្សព្វផ្សាយអប់រំ ត្រូវបានចាត់ទុកថាជាកិច្ចការអាទិភាព និងជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កន្លងមក ស្ថាប័ន និងបុគ្គលជាច្រើន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀនទៅកាន់គ្រប់មជ្ឈដ្ឋាន រួមមាន៖ ស្ថានីយទូរទស្សន៍ និងវិទ្យុ, សិល្បៈករ-សិល្បៈការិនី, ពិធីករ-ពិធីការិនី, អ្នកផលិតមាតិកា (Content Creators)។

សម្រាប់យុទ្ធនាការផ្សព្វផ្សាយអប់រំនាពេលនេះដែរ មានការចូលរួមយ៉ាងផុសផុលពីសំណាក់ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារីសរុបមានប្រមាណជាង ៥០០នាក់ ដែលបានបង្ហាញពីស្មារតីរួបរួមគ្នាក្នុងកិច្ចការជាតិដ៏សំខាន់នេះ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ ១៥ខ្សែ ក្នុងខេត្តសៀមរាប ដំណាក់កាលទី២

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ ១៥ខ្សែ ក្នុងខេត្តសៀមរាប ដំណាក់កាលទី២

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.