Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ ១៥ខ្សែ ក្នុងខេត្តសៀមរាប ដំណាក់កាលទី២

ដោយ Pothe Thun
19/11/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ ១៥ខ្សែ ក្នុងខេត្តសៀមរាប ដំណាក់កាលទី២
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំខួប និងថែទាំប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ២គម្រោង ដំណាក់កាលទី២ ក្នុងភូមិសាស្ត្រក្រុងស្រុកចំនួន៨ ក្នុងខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម។

ឯកឧត្តម សាន វិសាល បានបញ្ជាក់ថា គម្រោងទាំងពីរមានលក្ខណៈដូចខាងក្រោម៖ គម្រោងទី១.ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥ខ្សែ ប្រវែងសរុប ១៧១ ៩២០ ម៉ែត្រ ស្ថិតនៅក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកពួក ស្រុកអង្គរជុំ ស្រុកវ៉ារិន និងក្រុងសៀមរាប។ គម្រោងនេះ បានបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥២២ស្លាក នៅលើផ្លូវ ៤ខ្សែ ក្នុងគម្រោង។

សម្រាប់គម្រោងទី២ គឺការងារថែទាំខួបផ្លូវមួយកំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង ៨ ៧០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ គំនូសចរាចរណ៍ ១ ៧៤០ ម៉ែត្រក្រឡា ស្ថិតនៅលើផ្លូវក្នុងឃុំខ្ចាស់ និងឃុំចាន់ស ស្រុកសូទ្រនិគម ក្នុងគម្រោងដែលអនុវត្តដោយនាយកដ្ឋានផ្លូវជនបទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម សាន វិសាល បានកោតសរសើរដល់ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលបានបំពេញការងារបានល្អ ក្នុងការចុះត្រួតពិនិត្យរាល់ការងារដែលក្រសួងប្រគល់ ទាំងគុណភាព និងសោភ័ណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការងារបច្ចេកទេសដើម្បីពង្រឹងការងារថែទាំផ្លូវផ្សេងទៀត ត្រូវធ្វើអនាម័យសម្អាតស្មៅ និងដើមឈើតូចៗ ដែលដុះនៅអមសងខាងដងផ្លូវ និងត្រូវជំរុញដល់អ្នកទទួលគម្រោងការថែទាំផ្លូវ ឱ្យធ្វើការគូសគំនូសចរាចរណ៍ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងកិច្ចសន្យាជាមួយក្រសួង។

ឯកឧត្តមបានបញ្ជាក់ថា ការថែទាំខួបផ្លូវចំនួន ១៥ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើនេះ បានលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព តាមដងផ្លូវបានល្អស្អាត។ ម្យ៉ាងទៀត ផ្លូវទាំងនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យធ្វើចរាចរណ៍ទៅមកកាន់តែងាយស្រួល ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន និងការដឹកជញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.