Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

ដោយ Pothe Thun
11/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ឡំ សុខាក់ ពីប្រធានការិយាល័យស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាលថ្នាក់លេខ៧ ចូលកាន់តំណែងជានាយករដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងកងកម្លាំងទាំងបី ព្រមទាំងមន្ត្រីរាជការជាច្រើនរូបចូលរួមផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ បានស្នើដល់មន្ត្រីក្នុងក្រុងសៀមរាបទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និង ដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកក៏បានណែនាំមួយចំនួនដល់លោកនាយករដ្ឋបាលក្រុងដែលទើបទទួល ដំណែងថ្មី និងមន្ត្រីរាជការ កងកម្លាំង ត្រូវខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និង ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ព្រមទាំងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ និង ជម្រុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងសង្កាត់ ឲ្យទទួលបានជោគជ័យ ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់អំពីការស្ថាបនា ជួសជុលផ្លូវ៣៨ខ្សែងក្នុងក្រុងសៀមរាប ដែលនឹងចាប់ដំណើរការបើកការដ្ឋាននៅពេលខាងមុខ ទោះបីពេលនេះយើងកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែកិច្ចការ អភិវឌ្ឍន៍ហេដ្ឋរចនាផ្លូវថ្នល់ ក៏នៅតែបន្តធ្វើផងដែរ។ លោកបញ្ជាក់ថា ទោះបីមានការប៉ះពាល់ទៅលើលំនៅដ្ឋាន ក្បាលដីរបស់ប្រជាពលរដ្ឋនៅពេលនេះ តែនៅពេលខាងមុខបងប្អូននឹងទទួលបានផលប្រយោជន៍ពីផ្លូវ៣៨ខ្សែនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឡំ សុខាក់ នាយករដ្ឋបាលក្រុងទើបទទួលភារកិច្ចថ្មី បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ថានឹងចូលរួមបំរើការងារជូនពលរដ្ឋនិងសង្គមជាតិប្រកបដោយតម្លាភាព ដើម្បីជួយធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានការរីកចម្រើន។ បន្ទាប់ពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងាររបស់សាលាក្រុងរួចមក។ នាឱកាសនោះដែរ លោក ង៉ាន់ ភិរុណ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូក្រុងសៀមរាប ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ក្រុង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ ។

លោក បានបន្តទៀតថាសមទ្ធិផលដែលក្រុងសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន ។ លោក បានបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ៕

អត្តបទនិងរូបភាព៖រដ្ឋបាលខេត្តសៀមរាប

Tags: នាយករដ្ឋបាលក្រុងនាយករដ្ឋបាលក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប អះអាងថាទីតាំងខារ៉ាអូខេ រង្គសាលបៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប អះអាងថាទីតាំងខារ៉ាអូខេ រង្គសាលបៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.