តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប
ក្រុមការងារគម្រោងតុក្កតាយក្ស ដែលជាប្អូនៗកុមារមកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស បាននឹងកំពុងមមាញឹក លើការងាររៀបចំដំឡើងរូបតុក្កតាយក្ស ត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំ ក្នុងក្រុងសៀមរាប នាពេលខាងមុខនេះ ដែលជាព្រឹត្តិការណ៍បង្កើតភាពទាក់ទាញដល់អ្នកទេសចរ និងដើម្បីបង្ហាញពីការឆ្នៃប្រឌិតរបស់កុមារកម្ពុជា ព្រមទាំងបង្ហាញពីអត្ថន័យនៃរូបភាពនីមួយៗ។ លោក អ៊ុន សាវ៉ាន់ តំណាងក្រុមការងារតុក្កតាយក្ស បានឱ្យដឹងថា ការដង្ហែក្បួនតុក្កតាយក្សនៅឆ្នាំ២០២៥ មានចំនួន៩តុក្កតា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ...



