Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

ដោយ Pothe Thun
07/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ តុក្កតាយក្សឆ្នាំ២០២៣ នឹងបង្ហាញខ្លួនម្តងទៀតនៅក្នុងក្រុងសៀមរាប នាចុងសប្ដាហ៍នេះ ក្រោមប្រធាន “ខ្មែរក្លាហាន” ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីតុក្ដាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ មានកុមារជាង ៤០០នាក់ បានចូលរួមរៀបចំរចនាឡើងនូវតុក្ដាយក្សចំនួន៧ដែលពួកគាត់មកពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសាលាបឋមសិក្សាមួយចំនួន។ ការបង្កើតតុក្កតាយក្ស គឺជាការបង្រៀនកុមារ និងយុវជន ឱ្យស្គាល់ពីសិល្បៈអាចបង្កើនជីវិត ផ្តល់ការស្រមើស្រមៃបញ្ឆេះមោទនភាពចំពោះបេតិកភណ្ឌដ៏សម្បូរបែបរបស់ពួកគេ និងបង្រួបបង្រួមសហគមន៍។ លោកថា ប្រធានបទ “ខ្មែរក្លាហាន” ព្រោះប្រជាពលរដ្ឋខ្មែរបានចេញផុតពីកូវីដ-១៩ ហើយបញ្ចាំងពីធាតុនៃបរិស្ថានសង្គម វប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជា ពីសត្វជិតផុតពូជ សត្វត្រី ពស់ជាដើម។

លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា តុក្កតាយក្សនឹងរួមបញ្ចូល កសិករ, មាតា និងព្រះវេស្សន្ត ដើម្បីបង្ហាញពីភាពធន់នឹងស្មារតីកម្ពុជា។ គម្រោងនេះមានរយៈពេលជាង ១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ២០០៧ ដែលទទួលបានជោគជ័យក្នុងក្រុងសៀមរាប និងមានការរីកចម្រើនជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ ក្បួនដង្ហែតុក្កតាយក្ស ធ្វើឡើងតាមដងផ្លូវមាត់ស្ទឹងសៀមរាប ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ០៦ នឹង៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ចេញពីខាងក្រៅវត្តដំណាក់ និងជួបជុំគ្នាប្រគុំតន្ដ្រីជិតព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញស្នារដៃពីសិល្បៈ បង្ហាញពីតួរអង្គនិមួយៗរបស់តុក្កតា និងដើម្បីទាក់ទាញអ្នកទេសចរ។ ក្បួនដង្ហែរ នៅតាមដងផ្លូវក៍មានហ្វូងមនុស្សយ៉ាងច្រើនកុះករនឹងត្រេកអរចំពោះកុមារ តន្រ្តីករ និងអ្នកសំដែងដែលជះពន្លឺភ្លើង នាពេលយប់ដោយភាពរីករាយផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តុក្កតាយក្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

ប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា

ប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.