Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតផលិតផលហាឡាល ជាឱកាសធ្វើពាណិជ្ជកម្មដ៏ធំធេង ដែលអ្នកធុរៈកិច្ចត្រូវចាប់យកឱ្យបាន

ដោយ Pothe Thun
16/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតផលិតផលហាឡាល ជាឱកាសធ្វើពាណិជ្ជកម្មដ៏ធំធេង ដែលអ្នកធុរៈកិច្ចត្រូវចាប់យកឱ្យបាន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”កិច្ចការហាឡាលកម្ពុជា”

ក្នុងឱកាសថ្លែងបើកសិក្ខាសាលានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប.លើកឡើងថា អ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ផលិតផលហាឡាល គឺសម្រាប់តែជនម៉ូស្លីម ប៉ុន្តែជាក់ស្តែងវាជាផលិតសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនគិតពី ពណ៌សំបុរ ជាតិសាសន៍ ឬសាសនាឡើយ។ បច្ចុប្បន្ននេះ តម្រូវការផលិតផលហាឡាល នៅលើសកលលោកបានបន្តកើនឡើងជាលំដាប់ទាំងនៅក្នុង ប្រទេសកាន់សាសនាម៉ូស្លីម និងមិនមែនម៉ូស្លីម ហើយនេះគឺជាឱកាសពាណិជ្ជកម្មដ៏ធំធេង ដែលតម្រូវឱ្យបណ្ដា ប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ចាប់អារម្មណ៍ និងបានរៀបចំផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីអភិវឌ្ឍន៍ផលិតផលហាឡាលនៅក្នុងប្រទេសផងខ្លួន។

លោក ស៊ិន ស៊ីដេត គួសបញ្ជាក់ថា ក្រៅពីកិច្ចធានាផ្នែក គុណភាព និងសុវត្ថិភាព ផលិតផលហាឡាល ត្រូវបានផលិតឡើង ដោយត្រូវគោរពតាមបទប្បញ្ញត្តិរបស់សាសនាឥស្លាមមានជាអាទិ៍៖ វិធីសាស្ត្រក្នុងការសម្លាប់សត្វ, ការមិនប្រើប្រាស់សម្ភារ វត្ថុធាតុដើម ឬគ្រឿងផ្សំ ដែលសាសនាឥស្លាមហាមឃាត់ ដែលគេហៅថា “ហារ៉ាម” ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា បាននឹងកំពុងមានការវិវឌ្ឍទៅមុខជាមួយនឹងកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំថែរក្សាលំនឹងនយោបាយផ្ទៃក្នុង រក្សាឱ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការរុញច្រាន នៃការធ្វើពិពិធកម្មពាណិជ្ជកម្មសំដៅជំរុញការនាំចេញផលិតផល និងសេវាកម្មពីកម្ពុជាឱ្យបានកាន់តែច្រើន តាមតែអាចធ្វើបាន និងតាមធនធានដែលខ្លួនមាន។

លោកអភិបាលរងខេត្តបន្ថែមថា កាលពីឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ដើម្បីជាមូលដ្ឋានច្បាប់ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្ម ហាឡាល សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសម្រាប់បម្រើទីផ្សារក្នុង និងក្រៅប្រទេស។ មានប្រទេសជាច្រើននៅលើពិភពលោក ដែលមានជនជាតិម៉ូស្លីមរស់នៅ បានចាប់ផ្តើមជំរុញលើកទឹកចិត្តឱ្យមានការផលិត និងចេញវិញ្ញាបនបត្របញ្ជាក់ហាឡាលនៅលើផលិតផល និងសេវាកម្ម ដែលពួកគេផលិតបាន ដើម្បីទទួលបានការតបស្នងជាវិជ្ជមានពីអ្នកប្រើប្រាស់ទាំង ជនម៉ូស្លីម និងមិនមែនម៉ូស្លីម។

គួរជម្រាបថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រជាជនជាងពាក់កណ្តាល គឺជា ជនម៉ូស្លីម ហើយអាស៊ាននឹងក្លាយជាសហគមន៍សេដ្ឋកិច្ច ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ គិតគូរឱ្យបានគ្រប់ជ្រុងជ្រោយអំពីសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់។ ជាការពិត បណ្តាប្រទេសសមាជិកអាស៊ានភាគច្រើន បានអភិវឌ្ឍន៍ផលិតផលហាឡាល មានសន្ទុះខ្លាំង បើប្រៀបជាមួយនឹងប្រទេសកម្ពុជា ។ កត្តានេះដោយសារ ម្ចាស់រោងចក្រ សហគ្រាសទាំងធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើនមិនទាន់បានយល់ច្បាស់ពីអត្ថប្រយោជន៍នៃស្លាកសញ្ញាហាឡាល និងកត្តាស្វែងរកទីផ្សារផលិតផលហាឡាល។

ចាប់តាំងពីឆ្នាំ២០១៧មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា មានតែសហគ្រាស ក្រុមហ៊ុនត្រឹមតែ ១២៣ប៉ុណ្ណោះ (បើគិតជាមុខទំនិញសរុបមានចំនួន ៨២៣មុខទំនិញ) បានដាក់ពាក្យស្នើសុំប្រើប្រាស់ ស្លាកសញ្ញាហាឡាលកម្ពុជា ក្នុងនោះមាន ១. ប្រភេទម្ហូបអាហារនិងភេសជ្ជៈចំនួន ៥០ក្រុមហ៊ុន ២: ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន២៩ទីតាំង ៣- សត្តឃាតដ្ឋានចំនួន០៣ទីតាំង និង៤- គ្រឿងសម្អាង ចំនួន ៨១៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ក្រសួង​ពាណិជ្ជកម្មផលិតផលហាឡាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

ប្រធានាធិបតីបារាំង-អាល្លឺម៉ង់-អ៉ីតាលី ទៅដល់រដ្ឋធានីរបស់អ៊ុយក្រែនហើយ ដើម្បីបង្ហាញពីសាមគ្គីភាព ប្រឆាំងនឹងរុស្ស៉ី

ប្រធានាធិបតីបារាំង-អាល្លឺម៉ង់-អ៉ីតាលី ទៅដល់រដ្ឋធានីរបស់អ៊ុយក្រែនហើយ ដើម្បីបង្ហាញពីសាមគ្គីភាព ប្រឆាំងនឹងរុស្ស៉ី

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.