Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

ដោយ Pothe Thun
17/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ និងយុទ្ធនាការទិញផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពី រសៀលថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ បានចាប់បើកដំណើរការជាផ្លូវការហើយនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យមានភាពរស់រវើក ការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះ ក៏នឹងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងនោះយុទ្ធនាការទិញផលិតផលខ្មែរ ក៏នឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅ តាមមូលដ្ឋាន ដោយបានផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ ដើម្បីបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ខណៈដែលកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានអំពាវនាវដល់ជនរួមជាតិ សូមចូលរួមប្រើប្រាស់ទំនិញក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសធ្វើឱ្យវិស័យពាណិជ្ជកម្មនៅតែបន្តរីកលូតលាស់ទទួលបានជោគជ័យប្រកបដោយចិរភាព។

អញ្ជើញក្នុងពិធីនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឡើងថា បច្ចុប្បន្ននេះ ខេត្តសៀមរាប មានមានផលិតផលសំខាន់ៗជាច្រើនដូចជា ស្រូវ ដំឡូងមី សណ្តែកបាយ កៅស៊ូ ក្រពើសិប្បកម្ម ផលិតផលកែច្នៃមានប្រហុក សាច់ក្រកជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំដូចជា បន្លែ និងផ្លែឈើ ហើយបច្ចុប្បន្ន ក្នុងចំណោមផលិតផលទាំងនោះ មានផលិតផលមួយចំនួន ត្រូវបានផលិតប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ដោយឡែកបន្លែ និងផ្លែឈើសុវត្ថិភាព បរិមាណផ្គត់ផ្គង់សម្រាប់ទីផ្សារនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

លោកអភិបាលរងខេត្តសង្ឃឹមថា ពិព័រណ៌ផលិតផលខ្មែរ បន្លែនិងផ្លែឈើកលើកទី១៥នាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកផលិត និងអ្នកប្រើប្រាស់ទាំងសងខាង។ សកម្មភាពនេះ នឹងធ្វើឱ្យប្រសើឡើងនូវដំណើរការអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញឱ្យសេដ្ឋកិច្ចខេត្តសៀមរាប មានភាពល្អប្រសើរឡើងវិញក្រោយជួបវិបត្តិកូវិដ១៩៕

អត្ថបទ និងរូបភាព ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ផលិតផលខ្មែរពិព័រណ៍ផលិតផលខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា 

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ ដើម្បីរងចាំការជួសជុលបន្ត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ ដើម្បីរងចាំការជួសជុលបន្ត

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.