Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ដោយ Pothe Thun
17/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន ៤៩នាក់ ដែលរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ហើយ ជាមួយនឹងទទួលបានជោគជ័យគួរជាទីមោទនៈ។

មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់សិក្ខាសាលានេះឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាទាំងអស់ដែលបានខិតខំបង្ហាញរបកកំហើញថ្មីៗ ជូនដល់សិក្ខាកាមគ្រប់រូបនារយៈពេល ១០ថ្ងៃកន្លងមកនេះ។ ជាមួយគ្នានោះដែរឯកឧត្តម ក៏បានណែនាំដល់មគ្គុទេសក៍ទេសចរណ៍ដែលបានសិក្សាវគ្គវិក្រឹតការពិសេសនេះ ត្រូវយកបទពិសោធន៍ និងចំណេះដឹងល្អៗ ដែលទទួលបានពីសិក្ខាសាលានេះ ទៅចែករំលែកឱ្យគ្នាទៅវិញទៅមកដល់អ្នកផ្សេងទៀត ដោយអ្នកចេះច្រើនបង្ហាញអ្នកតិច ដើម្បីជាការជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាបយើងកាន់តែរីកចម្រើនឡើងថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា មេរៀនដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍ បានផ្តល់ជូនដល់សិក្ខាកាមទាំងអស់គ្នា វាជាចំណេះដឹងថ្មីៗ ជាពិសេលទ្ធផលនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងជំនឿអរូបបីនៅក្នុងតំបន់អង្គរ ដែលជាព័ត៌មានជាក់លាក់បែបវិទ្យាសាស្រ្ត ទុកជាទុនបន្ថែមសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។ ក្នុងនោះក៏សំណូមពរដល់សិក្ខាកាម និងភាគីពាក់ព័ន្ធ ត្រូវមានការសហការល្អជាមួយគ្នា យកគ្នាធ្វើជាដៃគូពិភាក្សា ទោះបីបំពេញការងារខុសគ្នា ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមានគោលដៅ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមសិក្ខាកាមដែលចូលរួមក្នុងវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ នេះ ពួកគាត់បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោយពេលចូលសិក្សាវគ្គវិក្រិតការរយៈពេល ១០ថ្ងៃមកនេះ ពួកគាត់ទទួលបានចំណេះច្រើន ពីអ្វីដែលមិនធ្លាប់ដឹងពីមុន ឥឡូវបានទទួលបានបទពិសោធន៍បន្ថែម យកមកបំពេញចន្លោះខ្វះខាតកន្លងមក និងយល់ដឹងពីទិន្នន័យការស្រាវជ្រាវថ្មីៗ ដែលអាជ្ញាធរជាតិអប្សរាបង្ហាញតាមការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសតួនាទីរបស់អាជ្ញាធរជាតិអប្សរា ដើម្បីយកចំណេះដឹងទាំងនេះទៅបង្ហាញជូនដល់ភ្ញៀវទេសចរដែលអ្នកស្រីដឹកនាំទស្សនាក្នុងតំបន់អង្គរផងដែរ។ ជាមួយគ្នានោះពួកគាត់ក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើងនាពេលអនាគតជាបន្តបន្ទាប់ទៀត សម្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍មានឱកាសចូលរួមសិក្សាក្នុងវគ្គវិក្រិតការពិសេសនេះ ទទួលបានចំណេះដឹងថ្មីៗ មានភាពច្បាស់លាស់ ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរកាន់តែទូលំទូលាយ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មគ្គុទេសក៍​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

How To Always Open Microsoft Edge Inprivate Mode On Windows 10

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.