Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ

ដោយ Pothe Thun
17/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៥ វគ្គទី១ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង ទាំងចំណេះជំនាញ និងច្បាប់ខ្លាំង ទាំងការអនុវត្តតួនាទី ទាំងការគោរពនូវក្រមវិជ្ជាជីវៈ នោះមូលដ្ឋាននឹងមានសុខសុវត្ថិភាព ហើយដើម្បីបានមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង គឺត្រូវការបណ្តុះបណ្តាលជាចាំបាច់។

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រី សម្តេចតែងតែយកចិត្តទុកដាក់ខ្លាំង នៅក្នុងការបណ្តុះបណ្តាល អប់រំ ដុសខាត់ សមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ តាំងពីថ្នាក់ក្រោមរហូតដល់នាយឧត្តមសេនីយ៍ ក្នុងគោលបំណងលើកតម្លៃកិត្យានុភាពរបស់កងកម្លាំង រក្សាបាននូវសេចក្តីថ្លៃថ្នូ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរឯកឧត្តមសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាល ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៤ខែ ត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុស ត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋាន បុគ្គលិកសាលានគរបាលជាតិភូមិភាគ៤ និងអង្គភាពចំណុះពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងចាត់ចែងឱ្យវគ្គបណ្តុះបណ្តាលនេះ ដំណើរការបានល្អ និងសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់។ ដើម្បីសម្រេចនូវគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងដោយយោងតាមស្ថានភាព នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិមិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើសមន្ត្រីនគរបាលថ្មី ដើម្បីបំពេញបន្ថែម និងបន្តវេន និងធានាបាននូវនិរន្តរភាពនៃរដ្ឋបាលសាធារណៈក្នុងការក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។

គួរឲ្យដឹងដែរថា តាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធិសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបណ្តុះបណ្តាលសិស្ស នគរបាលជំនាន់ទី១៥ លើកទី១ មានសិស្សចំនួន ២០០នាក់ ជានារី ៣៤នាក់ ជាសិស្សនគរបាលមកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលបានប្រឡងជាប់ក្របខ័ណ្ឌក្នុងឆ្នាំ២០២០ កន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ មានរយៈពេល ៤ខែ ដែលបានចាប់ផ្តើមពីថ្ងៃទី១៧ ខែមករា និងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួងមហាផ្ទៃសន្តិសុខមូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

How To Always Open Microsoft Edge Inprivate Mode On Windows 10

ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង

ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.