Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

ដោយ Pothe Thun
17/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយកដ្ឋានអភិវឌ្ឍទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយជូនសាធារណជនបានស្គាល់ និងដើម្បីជំរុញផលិតផលទាំងនេះចូលទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ពិធិនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល អគ្គនាយក នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម, លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូចំណុះក្រសួង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអង្គការដៃគូពាក់ព័ន្ធព្រមទាំង ផលិតករ សិប្បករ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុនជាច្រើនទៀត។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាបមានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន ៧មុខ មានឈ្មោះសិប្បកម្ម សហគ្រាស និងផលិតផលដូចជា៖ ១.សិប្បកម្មនំមង្គលខ្មែរមានផលិតផលជានំដង្កូវ នំថោងងួន, ២.សហគ្រាស លី ធាងសេងមានផលិតផលជាសាច់ក្រក, ៣.សិប្បកម្មប្រហិត សាច់ក្រក ប៉ាតតេ ត្រីងៀត, ៤.សហគ្រាស សំ អ៊នរចនា ផលិតផលជាគ្រឿងប្រាក់, ៥.សហគ្រាសហូលីគ្រីក Holly Creek Wisky, ៦.សិប្បកម្ម ស្វាយអង្គរ ផលិតផលជានំដុតឃុកឃី,គ្រាប់ស្វាយចន្ទី និង៧.សិប្បកម្មកែច្នៃគ្រឿងសម្អាង ពន្លៃធម្មជាតិ ផលិតផលជាស្ត្រាប់ពន្លៃធម្មជាតិ ស្ត្រាប់កាហ្វេធម្មជាតិ សាប៊ូពន្លៃនិងកាហ្វេធម្មជាតិ។ ចំពោះផលិតផលកសិកម្ម និងឧស្សាហកម្មទាំង៧ នេះដែល ត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងផលិតផលមួយចំនួនទៀត ត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្តសៀមរាប។

លោកអភិបាលរងខេត្តបន្តថា ពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យមខេត្តសៀមរាប គឺកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ តែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានាតម្រូវការប្រើប្រាស់នៅឡើយ។ ជាមួយគ្នានេះ ផលិតករក្នុងស្រុកក៏មានជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយផលិតផលនាំចូល។ ការប្រឈមទាំងនេះបណ្តាលមកពីកត្តាជាច្រើន ដូចជាបរិបទនៃការចូលរួមនៅក្នុងពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានការផ្លាស់ប្តូរខ្លាំង។ ក្នុងនាមរដ្ឋបាលក៏សូមស្នើដល់បងប្អូន ជាម្ចាស់ផលិតករ សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ កសិករ អ្នកផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការផលិត ការផ្តល់ព័ត៌មានជូនដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជនសម្រាប់លក់ផលិតផលរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ និងបានសម្រេចដាក់ឱ្យប្រើប្រាស់នូវ “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ការរស់នៅក្នុងកាលៈទេសៈកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនៈវិស័យនៃការចាកចេញពីវិបត្តិកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងអភិវឌ្ឍន៍ប្រកបដោយចីរភាពឡើងវិញ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាននឹងកំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយ ប្រទេសនានានៅលើពិភពលោក តាមរយៈការចរចារ ដើម្បីដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយ ធ្វើយ៉ាងណាអាចនាំទំនិញកម្ពុជាចេញទៅក្រៅប្រទេសបានដោយជោគជ័យ។

ឯកឧត្តមបន្ថថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ច របស់កម្ពុជាតាមរយៈ៖ ១.ការបើកទីផ្សារនៅក្រៅប្រទេសក្នុងកម្រិតពហុភាគី និងតំបន់ ជាក់ស្តែងក្រសួងពាណិជ្ជកម្មបាន បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅក្រៅប្រទេសបាន ០៩ទីតាំងនៅប្រទេសចិនកំពុងដំណើការ និង០១ទីតាំងនៅប្រទេសជប៉ុនដែលនឹងគ្រោងសម្ពោធនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ២.ការពង្រឹងពាណិជ្ជកម្មទ្វេភាគី ដើម្បីនាំចេញផលិតផលសក្តានុពលកម្ពុជា។ ៣.ការពង្រឹងយន្តការគាំទ្រ, ៤.ការលុបបំបាត់សមត្ថកិច្ចក្នុងអង្គភាពពាក់ព័ន្ធមិនចាំបាច់នៅតាមច្រកទ្វារព្រំដែន។ ៥.ការផ្ទេរភារកិច្ចចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ C/O ទម្រង់ (D) ទៅមន្ទីរពាណិជ្ជកម្មជាប់ ព្រំដែនសម្រាប់ផលិតផលកសិកម្ម។ ៦.ការកែប្រែការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្រនាំចេញ ពីការធ្វើដោយផ្ទាល់ មកធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមប្រព័ន្ធអនឡាញ) ដើម្បីកាត់បន្ថយបែបបទនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនមានចែងក្នុងច្បាប់។ ៧.ការជួយជ្រោមជ្រែងនិងបង្កើតកម្មវិធីជំរុញពាណិជ្ជកម្ម តាមរយៈពិព័រណ៍ពាណិជ្ជកម្ម យុទ្ធនាការទិញផលិតផលខ្មែរ វេទិកាធុរកិច្ច ជំនួបពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។ ៨.ក្រសួងពាណិជ្ជកម្ម បានសម្ពោធឱ្យប្រើប្រាស់ផ្សារអេឡិចត្រូនិក (Cambolia Trade-e-marketplace) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បី ផ្តល់ឱកាសជូន លោក លោកស្រី ផលិតករ សិប្បករ អាជីវករ ពាណិជ្ជករ អាចដាក់លក់ផលិតផលខ្មែរ តាមប្រព័ន្ធអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ។

ឯកឧត្តម កៅ កុសល បញ្ជាក់ទៀតថា ទន្ទឹមនឹងការខិតខំធ្វើកិច្ចសម្រួលពាណិជ្ជកម្ម ការចរចាបើកទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា ក្រសួងពាណិជ្ជកម្មបាននឹងកំពុងយកចិត្តទុកដាក់លើកិច្ចការអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យក្លាយជាផលិតផលមានទីផ្សារ និងមានតម្លៃប្រកួតប្រជែងជាមួយផលិតផលបរទេស។ បន្ថែមពីនេះទៀត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ដែលបានប្រកាសអនុវត្ត ជាផ្លូវការកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ក្រសួងពាណិជ្ជកម្ម បានកំណត់យកផលិតផលសក្តានុពល ១០ មុខ រួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្ចាស់ និងម្រេច ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន៕

អត្ថបទ និងរូបភាព៖ យូ វង្ស

Tags: ​ក្រសួង​ពាណិជ្ជកម្មផលិតផលខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

How To Always Open Microsoft Edge Inprivate Mode On Windows 10

ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង

ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.