Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

ដោយ Pothe Thun
20/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្ត
ក្រោមអធិបតីភាពឯកឧត្តម ពិន ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលរងក្រុងស្រុកក្នុងខេត្ត ថ្នាក់ដឹកនាំការិយាល័យនៃមន្ទីរអប់រំខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្រុក និងលោកគ្រូអ្នកគ្រូជាច្រើនរូបទៀត ។

បើតាមលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលធានាការអប់រំមាន គុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានរិះរកគ្រប់វិធីសាស្ត្រ គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់នានា ជំរុញឱ្យវិស័យអប់រំ យុវជន និងកីឡា តម្រង់ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យ ព្រមទាំងឆ្លើយ តបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៥-២០៣០។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក លី ប៊ុនណា បន្តថា គោលបំណងសំខាន់នៃអង្គសន្និបាតនេះ ដើម្បីធ្វើការពិភាក្សារកឲ្យឃើញនូវចំណុចខ្លាំងចំណុចខ្សោយ ដើម្បីរៀនសូត្រកែលម្អ សម្រាប់អភិវឌ្ឍបន្ត ពិសេសរកឲ្យឃើញនូវដំណោះស្រាយ បញ្ហាគន្លឹះសំខាន់ដែលមានឥទ្ធិពលដល់ការរីកចម្រើន និង អភិវឌ្ឍវិស័យអប់រំ រួមទាំងការកំណត់នូវនូវទិសដៅភារកិច្ច សម្រាប់អនុវត្តបន្ត ក្នុងឆ្នាំសិក្សា២០២១-២០២២ ស្របតាមបទពិសោធន៍ និង សក្ដានុពលជាក់ស្ដែងក្នុងមូលដ្ឋាននីមួយៗ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ពិន ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ប្រទេសមួយមានការសិក្សាអប់រំ កាន់តែល្អប្រសើរ និងកាន់តែខ្ពស់ ប្រទេសជាតិនោះនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺមានធនធានមនុស្ស វាជាគ្រឹះរឹងមាំនៃ ការអភិវឌ្ឍប្រទេសជាតិ ហើយសង្គមមួយមានការ អភិវឌ្ឍរីកចម្រើនខ្លាំងក្លា និងឆាប់រហ័ស វាអាស្រ័យលើប្រជាពលរដ្ឋនៃប្រទេសនោះ មានចំណេះដឹងខ្ពង់ខ្ពស់ និងសម្បូរអ្នកចេះដឹង ដូច្នេះវាទាមទារឱ្យមានការសិក្សាអប់រំកាន់តែខ្ពស់ផងដែរ ទើបអាចសម្រេចបាននូវភាពរីកចម្រើន និងការអភិវឌ្ឍនេះ។

ឯកឧត្តម ពិន ចំណាន មានប្រសាសន៍ទៀតថា ក្រសួងអប់រំបានដាក់ចេញ និងធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយផ្តោតជាសំខាន់លើគុណភាពអប់រំ ដោយធ្វើយ៉ាងណាឱ្យធនធានមនុស្សនៅកម្ពុជា ក្លាយជាធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងមានបទពិសោធន៍ខ្ពស់ នូវជំនាញពិតប្រាកដ ដូច្នេះដើម្បីសម្រេចបានការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ លុះត្រាបុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តង ហេតុនេះក្នុងនាមយើងជាគ្រូបង្រៀន និងជាអាណាព្យាបាលទី២ ដែលជាអ្នកអប់រំសិស្សានុសិស្សឱ្យក្លាយជាអ្នកចេះដឹង យើងត្រូវតែគោរព និងឱ្យតម្លៃទៅលើខ្លួនឯងជាមុនសិន ពិសេសគឺគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះយើងជាគំរូសម្រាប់ឱ្យសិស្សគ្រប់គ្នាយកគំរូ និងរៀនសូត្រអនុវត្តន៍តាម ទើបធនធានមនុស្សរបស់យើងមានគុណធម៌ សីលធម៌ល្អ ហើយមិនតែប៉ុណ្ណោះចំណេះដឹងដែលពួកគាត់ទទួល បានមកនឹងចូលរួមធ្វើការអភិវឌ្ឍសង្គមជាតិរបស់យើង ឱ្យមានការរីកចម្រើនទៅថ្ងៃអនាគតផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ពិន ចំណាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវិស័យអប់រំនៅខេត្តសៀមរាប មានការរីកចម្រើន ដែលអាចវាយតម្លៃបានថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង ធនធានសម្ភារៈ ថវិការបស់សង្គមទាំងមូល ពិសេសគំនិតផ្តួចផ្តើមគំរូដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មាតាបិតា និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះតាមរយៈនៃអង្គសន្និបាតនេះ លោកគ្រូអ្នកគ្រូទាំងអស់ នឹងធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើចំណុចខ្លាំងចំណុចខ្សោយនាឆ្នាំសិក្សាកន្លងទៅ ដើម្បីធើ្វបទពិសោធន៍ និង ធ្វើជាគំរូសម្រាប់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនាឆ្នាំសិក្សាខាងមុខនេះ ។

គួររំលឹកថា ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅទូទាំងខេត្តសៀមរាប មានសាលាបឋមសិក្សាចំនួន៥២២សាលា មានសិស្សចំនួន១៦៤.៤៩០នាក់ ក្នុងនោះស្រីចំនួន៥.៨៣៥នាក់ , អនុវិទ្យាល័យ មានចំនួន៨០សាលា និង វិទ្យាល័យមានចំនួន៤៤សាលា មានសិស្សសរុបចំនួន៨០.៧៩៤នាក់ ក្នុងនោះស្រីចំនួន៤៥.០៦០នាក់ ហើយនៅក្នុងឆ្នាំសិក្សានេះដែរ ការងារដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ចាត់ទុកជាចំនុចអធិភាពខ្ពស់នោះ គឺការអប់រំកុមារតូច ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ជាងគេតាមគ្រប់រូបភាព និងកម្មវិធីសិក្សា ក្នុងនោះសម្រាប់មត្តេយ្យដាច់ដោយឡែក មាន ២១សាលា មានកុមារ ចំនួន២.៨៥៣នាក់ ក្នុងនោះស្រីចំនួន១.៤៩៨នាក់, មត្តេយ្យក្នុងសាលាបឋម មាន ៤០២កន្លែង មានកុមារសរុប ១៩.៥៥៧នាក់ ក្នុងនោះស្រីចំនួន ១១.៨៨៨នាក់, មត្តេយ្យសិក្សាឯកជន មាន ៣៨សាលា មានកុមារ ១.២០១នាក់ ក្នុងនោះស្រីចំនួន ៦៦៣នាក់, មត្តេយ្យសិក្សាសហគមន៍ មាន ១៨៩កន្លែង មានកុមារ ៤.១២៨នាក់ ក្នុងនោះស្រីចំនួន ២.១២០នាក់ និងកម្មវិធីអប់រំកុមារតូចតាមខ្នងផ្ទះ មាន ១៩៩ភូមិ មានកុមារសរុប ៤.៥៦៧នាក់ ក្នុងនោះស្រីចំនួន ២.៣៥៨នាក់ ៕


អត្ថបទ និងរូបភាព ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.