Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

ដោយ Pothe Thun
20/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយអង្គការតម្លាភាព បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយមួយ ស្តីពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្ស និង និស្សិត មកពីបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្ត សរុបចំនួន២០០នាក់ ។

កញ្ញា ឈន រក្សា មន្ត្រីសម្របសម្រួលជាន់ខ្ពស់ប្រចាំខេត្តសៀមរាប នៃអង្គការតម្លាភាព បានបញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើមី្បបន្តនិងពង្រីកវិសាលភាពនៃគម្រោងជាមួយនឹងគោលបំណងចម្បងៗ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ និង ផ្សព្វផ្សាយពីតួនាទី និង ភារកិច្ចរបស់អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យ ប្រជាពលរដ្ឋ និង កម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្តល់សេវារដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ សំដៅពង្រឹងយន្តការផ្តល់ព័ត៌មានត្រឡប់ដោយ ប្រជាពលរដ្ឋ តាមរយៈការផ្តួចផ្តើមផលិតកម្មវិធីទូរស័ព្ទដៃ និង បន្តប្រើប្រាស់ឧបករណ៍ល្អៗ ដែលមានកន្លងមក សម្រាប់ឆ្លុះបញ្ចាំងពីការផ្តល់សេវាសាធា រណៈ ។

ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និង សហវិមជ្ឈការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់មកនោះ បានធ្វើការកំណែទម្រង់ធំៗជាច្រើន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបន្តពង្រឹង និង អភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និង ទ្រព្យសម្បត្តិ គឺបានធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់ក្រោមជាតិ ប្រកបដោយគណនេយ្យភាព តម្លាភាព និង ការឆ្លើយតប ក្នុងការផ្តល់សេវាសាធា រណៈ សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន ដើមី្បរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចិរភាព ដែលសមទ្ធិផល នៃកំណែទម្រង់នេះ បានលើកកម្ពស់នូវគុណភាពសេវា និង បានលើកទឹកចិត្ត ឲ្យមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលការណ៍ អភិបាលល្អ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និង ការដាក់ឲ្យដំណើរនៃការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តសៀមរាប នារយៈពេលកន្លងមកនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ច្បាស់ពីតួនាទីភារកិច្ច និង បែបបទនីតិវិធី នៃការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយនៅខេត្ត ក្រុង ស្រុក និង តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ដែលកត្តាទាំងនេះហើយ ត្រូវទាមទារធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង គ្រប់មធ្យោបាយ ជូនដល់ បងប្អូនប្រជាពលរដ្ឋនៅក្រប់មូលដ្ឋានឲ្យបានជ្រាប ពីការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ខណៈកន្លងមកនេះរដ្ឋបាលខេត្ត ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មាន ត្រឡប់ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្តល់សេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះដែរ ឯកឧត្តម សួស សុខចាន់ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវរាល់បទបង្ហាញនានា របស់អង្គភាពច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និង អង្គការតម្លាភាព ហើយបើមានចម្ងល់ ត្រូវលើកឡើងជាសំនួរ សម្រាប់ធ្វើការពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕


អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អង្គភាពច្រកចេញចូលតែមួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

How to Delete Saved Passwords on Mac

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.