Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ

ដោយ Pothe Thun
20/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការជួសជុលស្ពានតាអោង ដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២០ខែមិថុនានេះថា គម្រោងជួសជុលស្ពានតាអោងនៅដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ទោះបីមានឧបសគ្គខ្លះៗកំឡុងពេលជួសជុលក៏ដោយ ដែលការងារនេះមានរយៈពេល៣ខែ ចាប់ផ្តើមតាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២២នេះ ហើយការជួសជុលស្ពានតាអោងក្នុងដំណាក់កាលទី២នេះ ផ្តោតសំខាន់ផ្នែកខាងត្បូងនៃស្ពាន ជួសជុលពង្រឹងជញ្ជាំងប្រេះហែក១កន្លែង និងសសរស្ពានដែលបានរលុះធ្លាក់២កន្លែង និងបង្កាន់ដៃនាគប្រវែង៧០មែត្រ។

លោក ចាន់ណូរ៉ា បន្ថែមថា កំឡុងពេលជួសជុល ក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម រៀបពង្រឹងសសរដែលរលុះធ្លាក់ ជួសជុលពង្រឹងជញ្ជាំងដែលក្រៀកហែកផ្នែកខាងកើតឱ្យត្រូវតាមលំនាំដើម និងជួសជុលរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ ប៉ុន្តែក៏មានឧបសគ្គមួយចំនួនកំឡុងពេលជួសជុល រួមមាន៖ ទី១- ថ្មប្រេះហែកហៀបនឹងធ្លាក់ច្រើនចំណុច ទាមទារឱ្យមានការទល់ទ្រជាបន្ទាន់មុនការជួសជុលដើម្បីបង្ការការរលុះធ្លាក់ និងរក្សាសុវត្តិភាព និង ទី២- កំឡុងពេលអនុវត្តមានភ្លៀងធ្លាក់ញឹកញាប់ជាងមួយខែបណ្តាលឱ្យកម្ពស់ទឹកស្ទឹងឡើងជាបន្តបន្ទាប់ដែលជាឧបសគ្គចម្បងក្នុងការជួសជុលជើងខាងក្រោមរបស់ស្ពាន ហើយក្រុមការងារខិតខំប្រឹងប្រែងជួសជុលជើងក្រោម និងចាប់រន្ទារឡើងអោយផុតពីកម្រិតទឹកជន់ដើម្បីកុំឱ្យរាំងស្ទះការងារ និងបានបញ្ចប់ដោយទទួលជោគជ័យទៅតាមការគ្រោងទុក។

លោកបន្តថា ការងារជួសជុលនេះ គឺរក្សាបាននូវតម្លៃស្ថាបត្យកម្ម តម្លៃប្រវត្តិសាស្រ្ត រក្សាកេរដំណែល ព្រមទាំងថែរក្សាហេដ្ឋារចនាសម្ពន្ធសម័យបុរាណសម្រាប់មនុស្សជំនាន់នេះ និងកូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ពីស្នាដៃរបស់ដូនតា និងធ្វើដំណើរឆ្លងកាត់ ព្រមទាំងជាគោលដៅទេសចរណ៍មួយដ៏សំខាន់ផង ហើយពេលចប់គម្រោងនេះ នឹងមានគម្រោងជួសជុលកម្រាលស្ពានផ្នែកខាងលើជាបន្ត នាពេលអនាគត ដោយបច្ចុប្បន្នថ្មកម្រាលមានស្ថានភាពពុកជាអន្លើរ និងជួសជុលស្លាបស្ពានសងខាងឱ្យរឹងមាំឡើងវិញដើម្បីឱ្យតួស្ពានទាំងមូលរឹងមាំ ឱ្យឋិតស្ថេរគង់វង្សយូរអង្វែង លើកតម្លៃស្ពានបុរាណនេះឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ចាក់ថា ស្ពានតាអោងនេះ ស្ថិតក្នុងភូមិចងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ហើយកត្តាដែលបង្កឱ្យស្ពាននេះមានហានិភ័យខ្លាំង ដោយដោយសារកត្តាធម្មជាតិ អាយុកាលថ្ម ទឹក ឬសដើមឈើចាក់បំប៉ើងថ្មឱ្យប្រេះបែក កត្តាមនុស្ស ដោយការដឹកធ្ងន់ៗឆ្លងកាត់ស្ពានបុរាណមួយនេះ៕


អត្ថបទ និងរូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្ពានតាអោងអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

How to Delete Saved Passwords on Mac

How To Prevent Users From Changing Desktop Wallpaper In Windows

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.