Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

ដោយ Pothe Thun
21/06/2022
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើទិវា យោគៈអន្ដរជាតិលើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ១៩ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiya Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា , ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបប្រមាណជា៦០០នាក់ មកពីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជននិងកីឡា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត គរុសិស្ស និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានចាត់ទុកទិវានេះថាជាចំណែកមួយដ៍មានសារៈសំខាន់មួយ ចូលរួមជួយផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ទៅកាន់ពិភពលោកជាថ្មីឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ជាង២ឆ្នាំកន្លងទៅនេះ និងជាពិធីមួយ ដែលធ្វើឱ្យអ្នកទេសចរណ៍គ្រប់ជាតិសាសន៍អាចមកកម្សាន្តនិងស្នាក់នៅក្នុងខេត្តសៀមរាបឡើងវិញផងដែរ ព្រោះខេត្តនេះ គឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត ។

ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍ថា យោគៈនេះ វាដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឱ្យការសំយោគគ្នា រវាងចិត្តនិងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា Vasudhaiya Kutumbakam មានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។

ឯកឧត្ដមបានបន្ដថា ការហាត់យោគៈ ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា ហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន ខណៈដែលនៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សភាគច្រើនមានជំងឺស្ត្រេសតានតឹងក្នុងផ្លូវចិត្ត ហេតុនេះការហាត់យោគៈ គឺជាមធ្យោបាយមួយ សម្រាប់កាត់នូវភាពតានតឹង បានស្ងប់ផ្លូវចិត្ត និងធ្វើឲ្យជីវិតយើង កាន់តែប្រសើរឡើង ពិសេសប្រទេសកម្ពុជាមិនចាញ់ប្រទេសដទៃឡើយ គឺសម្បូរអ្នកចូលចិត្តការហាត់យោគៈយ៉ាងច្រើនលើសលុបនៅក្នុងប្រទេស ខណៈដែលយោគៈនិង Ayurveda ជាប្រព័ន្ធវេជ្ជសាស្ត្ររបស់ឥណ្ឌាកំពុងមានការពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីមានការប្រើប្រាស់ជាច្រើនសតវត្សមកហើយនៅប្រទេសឥណ្ឌា ។

ឯកឧត្ដមបន្ដថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គឺមានការរីកចម្រើន ក្នុងឋានៈជាដៃគូពិសេសផ្អែកលើមូលដ្ឋាន ដ៏រឹងមាំនៃវប្បធម៌និងប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏ស៊ីជម្រៅទាំងនេះ បានបង្កើតមូលដ្ឋានគ្រឹះដែលមិនអាចរង្គោះរង្គើបាន សម្រាប់ភាពជាដៃគូទំនើបរវាងឥណ្ឌា-កម្ពុជា ដែលបន្តរីកដុះដាលជារៀងដរាប ហើយប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានតែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្លាប់បានរៀបចំ ទិវាយោគៈអន្តរជាតិតាំងពីឆ្នាំ២០១៥ ដោយទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយម ដោយនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

ឯកឧត្ដមបន្ដថា តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈប្រកបដោយភាពកក់ក្តៅ នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត ហើយក្រសួងទេសចរណ៍ ក៍ដូចជាស្ថាប័នពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីជួយពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ “កម្ពុជា-ឥណ្ឌា” ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសយើងទាំងពីរ និង ទៅកាន់ពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយ៕


អត្ថបទ និងរូបភាព ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​ទេសចរណ៍ទិវាយោគៈស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Free Spins On the leovegas 50 free spins Register Incentive 2019

Norges Misshushållnin Gambling casino med bank id etablering Eller Slots På Nett

គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដើម្បីធ្វើការវាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ សម្រាប់ជាបទពិសោធន៍ក្នុងការកែលម្អការបោះឆ្នោតនៅពេលក្រោយៗទៀត

គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដើម្បីធ្វើការវាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ សម្រាប់ជាបទពិសោធន៍ក្នុងការកែលម្អការបោះឆ្នោតនៅពេលក្រោយៗទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.