Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដើម្បីធ្វើការវាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ សម្រាប់ជាបទពិសោធន៍ក្នុងការកែលម្អការបោះឆ្នោតនៅពេលក្រោយៗទៀត

ដោយ Pothe Thun
22/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដើម្បីធ្វើការវាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ សម្រាប់ជាបទពិសោធន៍ក្នុងការកែលម្អការបោះឆ្នោតនៅពេលក្រោយៗទៀត
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុក ឃុំសង្កាត់ ស្មៀនឃុំសង្កាត់ តំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និង មន្ត្រីនៃគណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប ជាច្រើនរូបទៀត ។

មានប្រសាសន៍បើកអង្គសន្និបាត ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និង ភាគីពាក់ព័ន្ឋ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តនិងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវនិងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និង ទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តថា ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់និងមិនផ្ទាល់ តាមគោលការណ៍នៃលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង២០លើកកន្លងមកនេះ បានផ្តល់មេរៀននិងបទពិសោធជាច្រើនសម្រាប់យើងទាំងអស់គ្នានោះគឺ សន្តិភាព លទ្ឋិប្រជាធិបតេយ្យ ការបោះឆ្នោតនិងការអភិវឌ្ឍន៍សង្គម ដែលជាដំណើរការមានទំនាក់ទំនងផ្សារភ្ជាប់និងជះឥទ្ឋិពលឱ្យគ្នាទៅវិញទៅមកមិនអាចកាត់ផ្តាច់បានឡើយសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿងនិងផលប្រយោជន៍ដ៍ឧត្តុង្គឧត្តមនៃប្រទេសជាតិនិងប្រជាជនយើង ហើយតាមរយៈនៃអង្គសន្និបាតនេះ នឹងធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កាន់តែល្អប្រសើរឡើងបន្ថែមទៀត ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា ជាទូទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នំ២០២២ កន្លងមកថ្មីៗនេះ បានដំណើរការទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សានិងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិនិងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរី ត្រឹមត្រូវយុត្តិធម៌ ស្របតាមគោលការណ៍លទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរច្រើនឡើងៗទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស។

លោក នឹម វ៉ាន់សំ បន្តថា ការរៀបចំបោះឆ្នោតនេះទទួលបានជោគជ័យទៅបានអាស្រ័យដោយកត្តាសំខាន់ៗមានដូចជា ៖អំពីក្របខ័ណ្ឌច្បាប់ បទបញ្ជា និងនិតិវិធី រចនាសម្ព័ន្ឋគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ការអប់រំអ្នកបោះឆ្នោតនិងសាធារណជន ការប្រើប្រាស់វិទ្យនិងទូរទស្សន៍របស់រដ្ឋ អំពីតម្លាភាពក្នុងការទទួលនិងបញ្ជូនទិន្នន័យ និងការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹង។

លោកប្រធានគណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បន្តថា ការបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នាពេលនេះ គឺ ក្នុងគោលបំណងធ្វើការបូកសរុបលទ្ឋផល វាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងចំណុចខ្សោយ នៃការអនុវត្តការងារបោះឆ្នោតនាពេលកន្លងមក សម្រាប់ជាបទពិសោធន៍ដើម្បីធ្វើការកែលម្អក្នុងការបោះឆ្នោតនៅពេលក្រោយៗទៀត ឱ្យទទួលបានលទ្ឋផលកាន់តែជោគជ័យ ពោលគឺសំដៅទៅលើការរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌និងមានតម្លាភាព ពិសេសនឹងកត់ត្រានូវរាល់សំណួរ និង សំណូមពរ របស់សមាជិកដែលបានលើកឡើងក្នុងអង្គសន្និបាតនេះ ដើម្បីរាយការណ៍ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិនិត្យ និង សម្រេច ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ក្នុងទូទាំងខេត្តមានឃុំសង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន១.៥០៨ការិយាល័យ និង មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៥៨៨.៥៥៣នាក់ មានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង មានបេក្ខជនឈរឈ្មោះសរុបចំនួន ៦.១១៣នាក់ ក្នុងនោះស្រីចំនួន ២.០៥៩នាក់ ។

ផ្អែកតាមលទ្ធផលនៃការបោះឆ្នោត ពិនិត្យឃើញថា ៖ ១. គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រចំនួន ៣០៦.៦៦៨ សំឡេង , ២.គណបក្សភ្លើងទៀន ទទួលបានការគាំទ្រចំនួន ១១៥.៥៨៩ សំឡេង , ៣. គណបក្សខ្មែររួបរួមជាតិ ទទួលបានការគាំទ្រចំនួន ៦.៩៤១ សំឡេង , ៤. គណបក្សយុវជនកម្ពុជា ទទួលបានការគាំទ្រចំនួន១.០៣៧សំឡេង , ៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានការគាំទ្រចំនួន ៨៩៤ សំឡេង , ៦. គណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រចំនួន ៦៥៣ សំឡេង , ៧. គណបក្សកែទម្រង់កម្ពុជា ទទួលបានការគាំទ្រចំនួន ៦៣៣ សំឡេង , ៨. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានការគាំទ្រចំនួន ៦.៩៣៨ សំឡេង ,៩. គណបក្សកម្ពុជានិយម ទទួលបានការគាំទ្រចំនួន ១៧១ សំឡេង , ១០. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានការគាំទ្រចំនួន ២.២៨៧ សំឡេង , ១១. គណបក្សរស្មីខេមរា ទទួលបានការគាំទ្រចំនួន ៣៦ សំឡេង , ១២. គណបក្សសញ្ជាតិកម្ពុជា ទទួលបានការគាំទ្រចំនួន ១៦២ សំឡេង និង ១៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានការគាំទ្រចំនួន ៣៥ សំឡេង ៕


អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គណៈកម្មការរៀបចំបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.