Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !

ដោយ Pothe Thun
22/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រុញមន្ដ្រីឱ្យដឹកនាំបំពេញការងារឱ្យបានល្អប្រសើរ និងកុំយកតួនាទីរបស់ខ្លួនគៀបសង្កត់ថ្នាក់ក្រោម ដែលនាំឱ្យបែកបាក់សាមគ្គី បន្ទាប់ពីទទួលបានតំណែងជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នណាមួយ។

ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។ ឯកឧត្ដម បានបន្ដថា ការទទួលបានការតែងតាំងមុខតំណែងថ្មីនេះ គឺជាបន្ទុក និងការទទួលខុសត្រូវរឹតតែទ្វេដង ពីអ្វីដែលធ្លាប់បានបំពេញការងារកន្លងមក សម្រាប់ថ្នាក់ដឹកនាំក្នុងអង្គភាពមួយ ត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌បួនប្រការគឺ មេត្ដា ករុណា មុទិតានិងឧបេក្ខា។ ឯកឧត្ដម បានបន្ដទៀតថា ជាក់ស្ដែងការចូលកាន់មុខតំណែងជានាយកមជ្ឍមណ្ឌលជាតិយុវជនកម្ពុជានេះ គឺត្រូវធ្វើឱ្យមជ្ឈមណ្ឌលនេះ ក្លាយជាមជ្ឈមណ្ឌលយុវជនជាតិកម្ពុជា គំរូនៅក្នុងប្រទេស។ ឯកឧត្ដម ក៏បានណែនាំឱ្យបង្កើតនូវមជ្ឈមណ្ឌលសុខដុមភាពសម្រាប់មហាគ្រួសាយុវជនកម្ពុជា ឱ្យមាននិរន្តរភាព និងសុខដុមភាព ដូចបុព្វបុរសខ្មែរ បានកសាងប្រាសាទសម្រាប់រាជផង និងប្រាសាទសម្រាប់ ជាការរំលឹកគុណដល់បុព្វបុរស និងបុព្វការីជន ហើយអ្នកជំនាន់ក្រោយមិនបំផ្លិចបំផ្លាញស្នាដៃរបស់ជំនាន់មុន។ ឯកឧត្ដមបានរំលឹកឡើងនូវសុភាសិតខ្មែរមួយឃ្លាពោលថា «កុំឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ, កុំឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។ ត្រូវខិតខំប្រឹងប្រែងអនុវត្តកម្មវិធី និងទំនើបកម្មកម្មវិធីនានារបស់មជ្ឈមណ្ឌល ធ្វើយ៉ាងណាឱ្យសមស្រប នឹងតម្រូវការរបស់យុវជនសតវត្សរ៍ ទី២១។

លោក ស៊ាន ផល្លា នាយកមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ដែលទើបតែងថ្មី មានប្រសាសន៍ថា ដើម្បីជាសាក្ខីភាពឆ្លើយតបនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញភារកិច្ចដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីរួមចំណែកក្នុងអនុវិស័យអភិវឌ្ឍយុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ប្តេជ្ញាពង្រឹង និងពង្រីកស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្ថាប័ន ដើម្បីធ្វើបច្ចុប្បន្នកម្មរចនាសម្ព័ន្ធដឹកនាំ ភារកិច្ច និងការទទួលខុសត្រូវប្រកបដោយឧត្តមគតិ។ បន្ថែមលើសពីនោះ លោកថាត្រូវអភិវឌ្ឍកម្មវិធីអប់រំឌីជីថល សម្រាប់ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍មូលធនយុវជន ពង្រីកកាលានុវត្តភាពយុវជនឱ្យសមស្របតាមឧបនិស្ស័យ និងទេពកោសល្យ និងបង្កើនសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងអនុវត្តរាល់គោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការប្រតិបត្តិការ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន

Tags: ក្រសួង​អប់រំ​យុវជន និង​កីឡាព្រហ្មវិហារធម៌បួន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.