Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ដោយ Pothe Thun
22/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ នេះ ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានជំរុញលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីថ្មីៗ ដល់យុវជនទាំងក្នុងសាលា និងក្រៅសាលារៀន ដែលជាការផ្ដល់ឱកាសឱ្យពួកគេ ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតលើជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងទស្សនាទានរបស់រាជរដ្ឋាភិបាលកម្ពុជា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

ឯកឧត្ដម សេរី ជំនះ បន្តថា ដើម្បីឆ្លើយតបទៅនឹងនិរន្តរភាពនៃការអភិវឌ្ឍផែនការជាតិ ក៏ដូចជាការអនុវត្តតាមគោលនយោបាយ ចតុកោណតំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់អាទិភាពដល់អនុវិស័យយុវជន ដូចបានកំណត់នៅក្នុងគោលនយោបាយជាតិ ដើម្បីអភិវឌ្ឍយុវជនកម្ពុជា ដោយផ្តោតទៅលើការបង្កើតកម្មវិធីអភិវឌ្ឍយុវជន និងការជំរុញឱ្យមានការចូលរួមប្រកបដោយសមធម៌ និងបរិយាបន្ន ធ្វើឱ្យយុវជនទាំងអស់អាចទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈផ្សេងៗ និងជំនាញទន់។

ឯកឧត្ដមបន្ដថា ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការរៀបចំគម្រោង និងការចូលរួមក្នុងសកម្មភាពសហគមន៍ និងសង្គមជាតិ ដែលអាចជួយឱ្យយុវជនទទួលបាននូវបទពិសោធន៍ក្នុងការប្រកួតប្រជែងឈានទៅរកទីផ្សារការងារ ដែលមានកម្រៃខ្ពស់ ការអប់រំខាងសីលធម៌ ការប្រាស្រ័យទាក់ទង និងការប្រព្រឹត្តល្អរបស់យុវជន ហើយការបណ្តុះឆន្ទៈ និងតម្រង់ទិសការសិក្សា និងការបង្កើតភាពជាដៃគូក្នុងការទំនាក់ទំនងការងារសង្គមរបស់យុវជន។ ជាមួយគ្នានោះ ក៍ជាការបញ្ជ្រាប និងចលនាសកម្មភាពស្ម័គ្រចិត្តដល់យុវជន ដោយផ្សារភ្ជាប់បញ្ហាប្រឈមទៅនឹងតម្រូវការជាក់ស្ដែង និងការផ្សព្វផ្សាយពីតម្រូវការព័ត៌មានទីផ្សារការងារ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម បានបន្ដថា ដោយឡែកទាក់ទងនឹងការងារស្ម័គ្រចិត្ត ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង១២ ដែលបានកំណត់នៅក្នុងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និងតាមរយៈវេទិកាជាតិស្ដីពីការស្ម័គ្រចិត្តនៅកម្ពុជា តែងតែបានប្រារព្ធជារៀងរាល់ឆ្នាំដោយក្រសួងអប់រំសហការជាមួយ អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា ដែលកំពុងបំពេញបេសកកម្មស្ម័គ្រចិត្តនៅកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការយកចិត្តទុកដាក់លើការងារស្ម័គ្រចិត្តនេះ ដោយធ្វើការផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងកៀរគរលើកទឹកចិត្តដល់យុវជនមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ឱ្យចូលរួមបរិច្ចាកជាពេលវេលា ធនធាន សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីបម្រើ និងកសាងសហគមន៍ឱ្យមានការរីកចម្រើនប្រកបដោយវិជ្ជមាន មោទនភាព និងជំនឿចិត្ត ដែលជាផ្នែកមួយនៃការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមយុវជននៅតាមមូលដ្ឋាន និងតាមសហគមន៍។

ឯកឧត្ដមបន្ដថា ការងារស្ម័គ្រចិត្ត គឺជាកត្តាសំខាន់ដែលរួមចំណែកដល់ស្មារតីនៃសាមគ្គីភាព មនុស្សធម៌ និងគុណធម៌ក្នុង ចំណោមយុវជនក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ ការអភិវឌ្ឍប្រទេសគឺផ្សារភ្ជាប់នឹងការងារស្ម័គ្រចិត្តរបស់យុវជន ហើយយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការកែលម្អសហគមន៍ និងសង្គមកម្ពុជាតាមរយៈការស្ម័គ្រចិត្ត៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​អប់រំ​យុវជន និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.