Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ Pothe Thun
23/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីខេត្ត ប្រមាណជិត ១០០នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសិក្សាស្វែងយល់ពីការអនុវត្ដន៍គម្រោង ”ផ្ទះមួយអំពូលមួយ” នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលទទួលបានជ័យលាភីលេខ២ ដើម្បីយកបទពិសោធន៍ទៅអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន នៅតាមបណ្ដាខេត្ដផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើបទបង្ហាញនូវគម្រោងផ្ទះមួយ អំពូលមួយ ទាំងមុនពេល និងក្រោយពេលអនុវត្តគម្រោងដែលបានទទួលជ័យលាភីលេខ២ ដោយលោកប្រាប់ថា ការអនុវត្ដគម្រោងនេះ ឈរលើភាពច្នៃប្រឌិត និងដោយមិនពឹងផ្អែកលើកញ្ចប់ថវិការដ្ឋ ប៉ុន្ដែពឹងផ្អែកលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ។ ចំណែកការអភិវឌ្ឍវិស័យទេសចរណ៍អាជ្ញាធរស្រុក ប្រើយុទ្ឋសាស្ត្រដាក់វិស័យទេសចរណ៍នៅកណ្តាល។ លោកក៍បានបង្ហាញនូវទីតាំងផ្ទះមួយអំពូលមួយក្នុងភូមិព្រះដាក់ សម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋានរៀងៗខ្លួន។

ជាមួយគ្នានោះលោក ទិព្វ ពិសិទ្ឋ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តសៀមរាប បានបង្ហាញពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលបានជួយបង្កើនភាពទាក់ទាញទេសចរនៅកណ្តាលក្រុង ក្លាយជាទីក្រុងស្អាត ទទួលបានជ័យលាភីទីក្រុងទេសចរណ៍អាស៊ានស្អាត និងជាទីក្រុងស្ថិតនៅក្នុងគម្រោងទីក្រុងវៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សយ កុសល ប្រធាននសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា ការជួបជុំគ្នានៅពេល ដើម្បីសិក្សាវាយតម្លៃទៅលើបទពិសោធ អំពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងគោលបំណងសំខាន់គឺសិក្សាស្វែងយល់ផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីរៀនសូត្រតាមនូវបទពិសោធន៍ របស់ក្រុមប្រឹក្សាមូលដ្ឋានដែលទទួលបានជោគជ័យលើការងារអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសទាក់ទងនឹងការរៀបចំតំបន់ប្រជុំជន និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្ដមបន្ដថា ដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាបនេះ ជាទស្សនកិច្ចសិក្សានៃកម្មវិធីពានរង្វាន់ឧត្តមភាព លើការងាររៀបចំតំបន់ប្រជុំជនរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សានៅសង្កាត់ទឹកល្អក់ទី១ រាជធានីភ្នំពេញ ក្រោមការគាំទ្ររបស់គម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈ ជាសារវ័ន្តដែលទទួលបានហិរញ្ញប្បទាន ពីសហភាពអឺរ៉ុប តាមរយៈសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (EU-AIMF)។

សូមជម្រាបថា រាជធានីភ្នំពេញ និងខេត្តចំនួន២ទៀត មានខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានទទួលនូវជ័យលាភីក្នុងការអនុវត្តគម្រោងអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើន និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។សម្រាប់ជ័យលាភីលេខ១ បានទៅលើក្រុងពោធិ៍សាត់ អនុវត្តគម្រោងទំនប់បង្ហៀរទឹកក្បាលហុង ស្ទឹងពោធិ៍សាត់ លេខ២ បានទៅលើស្រុកបន្ទាយស្រី ខេត្តសៀមរាប អនុវត្តគម្រោងផ្ទះមួយ អំពូលភ្លើងមួយ និងលេខ៣ បានទៅលើសង្កាត់ទឹកល្អក់ទី១ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦៕

អត្ថបទនិង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិផ្ទះមួយអំពូលមួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Hp Laserjet P4014n Printer Software And Driver Downloads

កិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” (AlPACODD5)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.