Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

ដោយ Pothe Thun
23/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម លោកជំទាវ ក្រុមប្រតិភូ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានី ខេត្ត សមាគមជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រមាណជិត ១០០នាក់ ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ លោកលី សំរិទ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងវត្តមានប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានជួបជុំគ្នានៅសណ្ឋាគារខេមរ៉ាអង្គរ ក្រុងសៀមរាប ចូលរួមស្តាប់បទបង្ហាញអំពីការអភិវឌ្ឍខេត្ត និងស្រុកបន្ទាយស្រី ដើម្បីសិក្សាវាយតម្លៃទៅលើបទពិសោធន៍ អំពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងគោលបំណងគឺសិក្សាស្វែងយល់ ការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់យកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ។

 

ដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចសិក្សានៃកម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជនរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សានៅសង្កាត់ទឹកល្អក់ទី១ រាជធានីភ្នំពេញ ក្រោមការគាំទ្ររបស់គម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមមិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាន នូវសេវាសាធារណ:ជាសារវ័ន្ត។ ដែលគម្រោងនេះទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប(EU) តាមរយ:សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សយ កុសល មានប្រសាសន៍ថា៖ គម្រោងដែលជាប់ជាជ័យលាភីនៅសង្កាត់ទឹកល្អក់ទី១ រាជធានីភ្នំពេញ គឺជាគម្រោង “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦”។ មុនពេលអនុវត្តគម្រោង តំបន់នេះជាដីទំនាបលិចទឹកនៅគ្រប់រដូវកាល ជាពិសេសរដូវភ្លៀង។ ការរស់នៅ បរិស្ថានមិនស្អាត មានក្លិនស្អុយ គ្មានបណ្តាញលូទឹក ស្អុយ គ្មានបណ្តាញអគ្គីសនីបំភ្លឺផ្លូវ គ្មានបណ្តាញទឹកស្អាត ហើយផ្លូវមានសភាព តូចចង្អៀត បន្ទាប់មករដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍសង្កាត់ទឹកល្អក់ទី១ ឱ្យមានអ្វីៗគ្រប់យ៉ាង ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។ ក្នុងបទបង្ហាញរបស់ លោកទិព្វ ពិសិទ្ធិ នាយកទីចាត់ការផែនការវិនិយោគខេត្ត បានលើកឡើងអំពី ផែនការអភិវឌ្ឍខេត្ត បញ្ហាប្រឈមដំណោះស្រាយផងដែរ។ ក្នុងនោះក៏បានលើកឡើងពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបដែលបានជួយបង្កើនភាពទាក់ទាញទេសចរនៅកណ្តាលក្រុង ក្លាយជាទីក្រុងស្អាតទទួលបានជ័យលាភីទីក្រុងទេសចរណ៍អាស៊ានស្អាត និងជាទីក្រុងស្ថិតនៅក្នុងគម្រោងទីក្រុងវៃឆ្លាតក្រោមជំនួយសហការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួងដែនដី និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជេប៉ុន(MLIT) បានផ្តល់សក្តានុពល ដើម្បីពង្រីកតំបន់ទ្រនាប់នៃក្រុងសៀមរាប សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

 

សូមជំរាបថា៖ បើផ្អែកតាមផេកសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បង្ហាញថា កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន” ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងខែមករា ឆ្នាំ២០២០ ជាកម្មវិធីដំបូងគេនៅកម្ពុជា ក្នុងគោលបំណងជ្រើសរើស និងទទួលស្គាល់គម្រោងគំរូលើការងារអភិវឌ្ឍលំនៅដ្ឋានប្រជាជនក្រីក្រនៅទីប្រជុំជន ធ្វើឱ្យប្រសើរឡើង នូវសំណង់មិនរៀបរយ និងពង្រីកការអនុវត្តឱ្យល្អប្រសើរ។ នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០៖ គណ:កម្មការជ្រើសរើសជ័យលាភីកម្មវិធី “ពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន” បានរៀបចំកិច្ចប្រជុំវាយតម្លៃ និងសម្រេចលើបេក្ខជនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សម្រាំងចុងក្រោយចំនួន៥ ដើម្បីកំណត់ជ្រើសរើសជាជ័យលាភីប្រចាំកម្មវិធី។ បេក្ខជនពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង៥ រួមមាន៖
១. គម្រោង “អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
២. គម្រោង “សាងសង់លូដោះទឹក” របស់ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ
៣. គម្រោង “អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងលានស្រូវ និងប្រព័ន្ធលូ” របស់សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
៤. គម្រោង “សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់
៥. គម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លទ្ឋផលផ្តាច់ព្រ័ត្ត លេខ១-បានទៅលើ គម្រោង “សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់។ លេខ២-បានទៅលើគម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។និងលេខ៣បានទៅលើ គម្រោង “អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស និង លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: ដំណើរ​ទស្សនកិច្ច​សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

Hp Laserjet P4014n Printer Software And Driver Downloads

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.