Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

ដោយ Pothe Thun
22/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនៅសង្កាត់ចុងឃ្នៀស នៃបឹងទន្លេសាបនាពេលនេះ នឹងជួយឱ្យសហគមន៍នៅទីនេះ មានសោភ័ណភាពស្អាត ព្រោះនៅក្នុងតំបន់ចុងឃ្នៀសនេះ គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយនៃខេត្តសៀមរាប ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនោះ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជន តាមភូមិ តាមសហគមន៍ដែលយើងរស់នៅឲ្យបានស្អាតរៀងៗខ្លួន ដោយមានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវជាដើម ជាហេតុនាំឲ្យមានផលបះពាល់ដល់សុខុមាលភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ក្រោមប្រធានបទ៖ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក ត្រូវបានរៀបចំធ្វើការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកនៅតំបន់សហគមន៍ចុងឃ្នៀស នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ។

លោក នាក់ ណេរ៉ុន បន្តថា អង្គការមូលនិធិទំពាំងស្នងឫស្សី ជាមួយដៃគូអង្គការអន្តរជាតិOcean Recovery Alliance បានផ្តួចផ្តើមបើកយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកឡើង និងរដូវទឹកសម្រក ចាប់ពីឆ្នាំ២០១៨ មកម្ល៉េះ ដោយមានចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តសៀមរាប បន្តថា តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំតាមសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់រួចមកហើយ។

គួររំលឹកថា យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកក្នុងតំបន់បឹងទន្លេសាបនេះ ត្រូវបានរៀបចំនៅតំបន់ចំនួនពីរ គឺនៅថ្ងៃទី២២ ខែមិថុនា រៀបចំនៅតំបន់ចុងឃ្នៀស និងថ្ងៃទី២៣ រៀបចំនៅឃុំកំពង់ឃ្លាំង ដែលគ្រោងមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ក្នុងកម្មវិធីនីមួយៗ ដែលព្រឹត្តិការណ៍នេះធ្វើឡើង ក្រោយពីមានការចុះសិក្សាដោយផ្ទាល់ និងប្រមូលព័ត៌មានអំពីស្ថានភាពសំរាមនៅតាមតំបន់សហគមន៍ មានកំពង់ឃ្លាំង កំពង់ភ្លុក និងចុងឃ្នៀស ប្រតិភូក្រសួងទេសចរណ៍ អង្គការ River Ocean Cleanup និង everwave សង្កេតឃើញថា សហគមន៍ចំនួនពីរ មានកំពង់ឃ្លាំង និងចុងឃ្នៀស នៅតែមានបញ្ហាសំរាមកកស្ទះ ដោយត្រូវការសម្អាតជាចាំបាច់ ចំណែកសហគមន៍កំពង់ភ្លុក គឺការគ្រប់គ្រងសំរាមបានល្អប្រសើរហើយ ។

ក្រសួងទេសចរណ៍តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានកោតសរសើរជាខ្លាំងចំពោះគម្រោងប្លាស្ទិកដូរយកអង្ករនេះ ដែលក្រសួងបានយល់ឃើញថា គម្រោងនេះនឹងចូលរួមជំរុញភាពស្អាត និងបៃតងនៅតាមតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត៕


អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​បឹង​ទន្លេសាប​សម្អាត​បរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.