Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង

ដោយ Pothe Thun
20/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការរប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេសលើកទី២៦ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប ដោយខេត្តព្រៃវែង ជាខេត្តទទួលបានមេដាយច្រើនជាងគេឈរនៅលំដាប់លេខ១ និងខេត្តសៀមរាបជាម្ចាស់ផ្ទះនៅលំដាប់ថ្នាក់លេខ២។

អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ថា សម្រាប់សិស្សថ្នាក់ទី៩ សិស្សស្រីទទួលបានជ័យលាភីរហូតដល់៦០ភាគរយ ដោយឡែកសម្រាប់សិស្សថ្នាក់ទី១២ សិស្សប្រុសទទួលបានជ័យលាភីរហូតដល់ ៧០ភាគរយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្សទាំងអស់ថា ដើម្បីឱ្យអនាគតទទួលបានជោគជ័យ ទី១ ត្រូវមានវិន័យលើខ្លួនឯង ទី២ ត្រូវចេះគ្រប់គ្រងលើខ្លួនឯង បន្ថែមពីនោះ សិស្សានុសិស្សទាំងអស់ត្រូវចេះស្រាវជ្រាវចំណេះដឹង បច្ចេកវិទ្យាថ្មីៗ ជាមួយនោះភាសាបរទេស ក៏ជាយានដ៏សំខាន់ជួយរុញច្រានក្មួយៗ ទៅរកកំណប់ក្នុងអនាគតរបស់ខ្លួនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមយកចិត្តទុកដាក់ទៅលើកូនៗរបស់ខ្លួន ជាពិសេសសិស្សប្រុស ដែលបច្ចុប្បន្នមានកត្តារួមផ្សំជាច្រើន ដែលមករំខានដល់ការសិក្សារបស់ពួកគេដូចជា ល្បែង និងការកម្សាន្តលើអ៊ិនធើណិត សម្ភារនិយម អំពើពាលាផ្សេងៗដទៃទៀតនៅជុំវិញ។ល។

ទន្ទឹមនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសន្តិសុខ រថយន្តសង្គ្រោះ បុគ្គលិកសុខាភិបាលប្រចាំការ ក្នុងនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំដោយផ្ទាល់រហូតដល់ការបិទបញ្ចប់ការប្រឡងជោគជ័យជាស្ថាពរ។

យោងតាមសេចក្ដីប្រកាស នៃការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២២ មានចំនួនអ្នកចូលរួមសរុប ៤៨០នាក់ ទទួលបានចំណាត់ថ្នាក់៦០នាក់ ក្នុងនោះទទួលបានមេដាយសរុប ១៨នាក់ រួមមាន សម្រាប់ថ្នាក់ទី៩ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ខេត្តព្រៃវែងទទួលបានមេដាយមាស ខេត្តកំពង់ចាមទទួលបានមេដាយប្រាក់ និងរាជធានីភ្នំពេញទទួលបានមេដាយសំរឹទ្ធ។ មុខវិជ្ជាគណិតវិទ្យា រាជធានីភ្នំពេញទទួលបានមេដាយមាស ខេត្តសៀមរាបទទួលបានមេដាយប្រាក់ និងខេត្តព្រៃវែងទទួលបានមេដាយសំរឹទ្ធ។ មុខវិជ្ជារូបវិទ្យា ខេត្តព្រៃវែងទទួលបានមេដាយមាស ខេត្តសៀមរាបទទួលបានមេដាយប្រាក់ និងខេត្តកំពង់ចាមទទួលបានមេដាយសំរឹទ្ធ។ ដោយឡែក សម្រាប់ថ្នាក់ទី១២ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ខេត្តព្រៃវែងទទួលបានមេដាយមាស និងប្រាក់ និងខេត្តកំពង់ចាមទទួលបានមេដាយសំរឹទ្ធ។ មុខវិជ្ជាគណិតវិទ្យា ខេត្តសៀមរាបទទួលបានមេដាយមាស ខេត្តកំពតទទួលបានមេដាយប្រាក់ និងខេត្តតាកែវទទួលបានមេដាយសំរឹទ្ធ។ និងចុងក្រោយ មុខវិជ្ជារូបវិទ្យា ខេត្តកណ្ដាលទទួលបានមេដាយមាស ខេត្តកំពង់ឆ្នាំងទទួលបានមេដាយប្រាក់ និងសំរឹទ្ធ។

អត្ថបទ និងរូបភាព : លោក សេង ផល្លី

Tags: ខេត្តព្រៃវែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.