មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” បានធ្វើការចាក់បញ្ចាំងជាផ្លូវការ នៅសាលរោងកុនផ្សារទំនើប Heritage Walk ក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លីនេះ ក្នុងគោលបំណងបង្ហាញ ពីអំពើជួញដូរមនុស្ស ...