ថវិកានិងសម្ភារមួយចំនួនរបស់ភ្ញៀវទេសចរដែលបានបាត់ ត្រូវបានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញ
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ បានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ចំនួន០១គ្រឿង , ប្រាក់ចំនួន១០០ដុល្លារអាមេរិក , កាតVisa ចំនួន០១ , កាតធនាគារចំនួន០១ , សំបុត្រទស្សនាប្រាសាទចំនួន០១ និងសម្ភារផ្សេងៗមួយចំនួនទៀត ជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន ...