Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ

ដោយ Pothe Thun
03/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងបានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ឬស្មើនឹងការផលិតបាន៣០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះទាមទារឲ្យមានការពង្រីកសមត្ថភាពរហូតដល់ ៩០ពាន់ម៉ែត្រត្រីគុណ នេះបើតាមការឲ្យដឹងពី លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោក ឃុត វុត្យារិទ្ធិ បញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុងសៀមរាបនេះ អនុវត្តន៍ដោយផ្អែកតាមការសិក្សាអំឡុងឆ្នាំ២០១០ និងចុះកិច្ចព្រមព្រៀងឥណទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់ថា ចាយកា (JICA)។ គម្រោងនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងផ្គត់ផ្គង់ទឹកស្អាត សមស្របទៅនឹងកំណើនមនុស្សរស់នៅក្នុងក្រុងសៀមរាប រហូតដល់ឆ្នាំ២០៣០។

ទោះបីជំងឺកូវីដ១៩ នៅបន្តគម្រាមគំហែងដល់ប្រទេសកម្ពុជា តាមរយៈរបាយការណ៍នាដើមខែធ្នូនេះ គម្រោងនេះ នឹងត្រូវស្ថាបនាបញ្ចប់នៅឆ្នាំ២០២២ ដែលវាស្របគ្នាទៅនឹង គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប គម្រោងរៀបចំឲ្យមានការស្ថាបនាលូរំដោះទឹកភ្លៀង បណ្តាញលូបញ្ចេញទឹកកខ្វក់ និងការរៀបចំសោភ័ណភាពដងស្ទឹងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានចែកជា៣ផ្នែក៖ ផ្នែកទី១ គឺសាងសង់ប្រឡាយចំហ ស្ថានីយបូមទឹកឆៅ បំពង់មេនាំទឹកឆៅ២ខ្សែ ស្មើនឹងជាង៩គីឡូម៉ែត្រ និង បំពង់មេនាំទឹកស្អាតប្រវែង ២៣ គីឡូម៉ែត្រ រយៈពេលសាងសង់៣ឆ្នាំ ចាប់ផ្តើមអនុវត្តក្នុងខែមករា ដែលមកដល់ដើមខែធ្នូឆ្នាំ២០២០នេះ លទ្ធផលសម្រេចបានប្រហែលជា១៧ភាគរយ។ ផ្នែកទី២៖ ផ្គត់ផ្គង់ និងដាក់បំពង់ចែកចាយទឹកស្អាតប្រវែង ១៦៦គីឡូម៉ែត្រក្នុងក្រុងសៀមរាប មានរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ មកដល់ពេលនេះ លទ្ធផលសម្រេចបានជាង ៥៦ភាគរយ និងផ្នែកទី៣៖ គឺការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត មានសមត្ថភាពផលិតបាន ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ មានរយៈពេលសាងសង់២ឆ្នាំ៨ខែ ដែលមកដល់ពេលនេះ លទ្ធផលសម្រេចបាន១៥ភាគរយ និងទាំងផ្ដល់ការផ្គត់ផ្គង់បរិក្ខារសម្រាប់ស្ថានីយបូមទឹកឆៅផងដែរ។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ទឹកស្អាតទឹកស្អាតក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ និងការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាបនាខែធ្នូនេះ ត្រូវបានពន្យារពេល

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ និងការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាបនាខែធ្នូនេះ ត្រូវបានពន្យារពេល

អង្គការទស្សនៈពិភពលោកប្រចំាស្រុកក្រឡាញ់ នាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ

អង្គការទស្សនៈពិភពលោកប្រចំាស្រុកក្រឡាញ់ នាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.