Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

ដោយ Pothe Thun
27/07/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់ និងងាយទទួលរងនូវការកេងប្រវ័ញ្ចនានា ព្រមទាំងបានឈានទៅដល់ការជាប់បំណុលធ្ងន់ធ្ងរផងដែរ ។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប ដែលសហការរៀបចំដោយក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា ដើម្បីជំរុញនិងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី ។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ទៀតថា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគ្រិនស្រ្តី កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តីនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែអាចជួយឲ្យស្រ្តី ពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានជួយឲ្យស្រ្តី មានសមត្ថភាពនិងទំនុកចិត្តក្នុងការគ្រង និងចូលរួមធ្វើសេចក្តីសម្រេច ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ ដូច្នេះផ្អែកលើការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា បរិយាកាសគាំទ្រ និងការផ្តល់អំណោយផល ដល់ប្រព័ន្ធសហគ្រិន កម្ពុជានឹងអាចទទួលបានចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណជា ២៥ពាន់លានដុល្លារអាមេរិក ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសគាំទ្រចំពោះវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ព្រោះថា បើតាមរបាយការណ៍អង្កេតជំរឿនសហគ្រាសកម្ពុជាឆ្នាំ២០១៤ ក្នុងចំណោមសហគ្រាសទូទាំងប្រទេសចំនួនជាង៥១ម៉ឺនសហគ្រាស ក្នុងនោះ៦១ភាគរយនៃចំនួនសហគ្រាសសរុប គឺកាន់កាប់ដោយស្ត្រី ក៏ប៉ុន្តែភាគច្រើននៃសហគ្រាសទាំងនោះកំពុងស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូ ដែលងាយប្រឈមជាមួយបញ្ហា ហើយក៏មានឧបស័គ្គជាច្រើនទៀត សម្រាប់ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដូចជា ខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ និងចំណេះដឹងថ្មីៗ និងការការពារដោយច្បាប់នៅមានកម្រិត ដែលទាំងនេះ ជាមូលហេតុធ្វើឲ្យសហគ្រិនស្រ្តី ពុំត្រូវបានគេមើលឃើញ និងឲ្យតម្លៃខ្ពស់ ។

តាមការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រសិនបើកម្ពុជាអាចមាននូវបរិយាកាសដែលគាំទ្រ និងផ្តល់អំណោយផលដល់ប្រព័ន្ធសហគ្រិននោះ កម្ពុជានឹងអាចទទួលបានចំណូលប្រមាណ ២៥ពាន់លានដុល្លារអាមេរិកបន្ថែមនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលក្នុងន័យនេះ គឺចង់បញ្ជាក់ថា កម្ពុជានឹងទទួលបានចំណូលបន្ថែមខ្ពស់ជាងមុន បើសិនជាមានការពង្រឹងបាននូវភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ជាពិសេសនោះគឺ សហគ្រិនភាពស្រ្តីត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធានាឲ្យបាននូវការកាត់បន្ថយភាពងាយរងគ្រោះ និងធ្វើយ៉ាងណាឲ្យសហគ្រិនស្រ្តីបានទទួលនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ជំនាញ និងចំណេះដឹងកម្រឹតខ្ពស់ ព័ត៌មានថ្មីៗ ពីនិន្នាការធុរកិច្ចយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចំណេះដឹងផ្នែកហិរញ្ញវត្ថុសហគ្រិនស្រ្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.